អគ្គិភ័យមួយបានឆាបឆេះផ្ទះចំនួន ៤ខ្នងតាមបណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ

រាជធានីភ្នំពេញ​៖ (ពត៌មាន​លម្អិត​)​ នៅវេលាម៉ោង ០៩:៥០​ នាទីយប់ ថៃ្ងអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ មានអគ្គីភ័យមួយកន្លែងកើតឡើងសិ្ថត​នៅបណោ្តយផ្លូវរត់ភើ្លងផ្ទះលេខ ក្រុមទី៣១​ ភូមិ៣​ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ។

ម្ចាស់ទីតាំងឈ្មោះ: ហេង លីគន្ធ ភេទ​ ស្រី អាយុ​ ៣៥ ឆាំ្ន មុខរបរ: ម្ចាស់ផ្ទះជួល​ ហើយ អ្នកជួលឈ្មោះ: មាស ប៊ុនសល់ ភេទ​ ប្រុស អាយុ​ ៣២ ឆាំ្ន​ មុខរបរ: លក់កុំព្យូទ័រ​ ។មូលហេតុ នៃអគ្គីភ័យកើតឡើងនេះសមត្ថកិច្ចកំពុងនឹងធ្វើការ បន្តការ​ស្រាវជ្រាវ​ ។

ផ្ទះផ្ទះប្រភេទសំណង់ៈ ផ្ទះឈើប្រក់សង័្កសីទំហំ ៤ម៉ែត្រ x ៤៥ម៉ែត្រ ខូចខាតសំភារះ :ឆេះផ្ទះឈើប្រក់សង័្កសីចំនួន​ ០៤​ ខ្នង​ អស់ទាំងស្រុងនឹងសំភារះប្រើប្រាស់មួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​។

ក្នុងករណីអគ្គីភ័យខាងលើនេះពុំបណ្ដាលឲ្យនរណាម្នាក់រងរបួសនិងបាត់បង់ជីវិតឡើយ។

រថយន្ត​អន្តរាគមន៍​របស់​ការិយា​ល័យ​​អគ្គិភ័យ​ :​ ចំនួន ២០​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ៣០​ រថយន្ត​ ស្មេីនឹង ១២០​ ម៉ែត្រគូប ។ រថយន្តជំនួយរួមមាន :-​ រថយន្តក្រសួងមហាផៃ្ទ : ចំនួន​ ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ សើ្មនឹង ០៨​ ម៉ែត្រគូប​ ។

រថយន្តផ្សារទំនើបអូឡាំព្យា : ចំនួន​ ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ សើ្មនឹង ០៨​ ម៉ែត្រគូប​ ។-​ រថយន្តក្រុមហ៊ុនOCIC ទីក្រុងជ្រោយចង្វារ :​ចំនួន​ ០៧​ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន​ ០៧​ រថយន្ត​ សើ្មនឹង ២៨​ ម៉ែត្រគូប​ ។

រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា :​ ចំនួន​ ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ សើ្មនឹង​ ០៦​ ម៉ែត្រគូប​ ។-​ ពន្លត់ចប់​ :​ នៅវេលា​ម៉ោង​ ១១:៣០​ នាទីយប់ នាថ្ងៃ.ខែ.ឆ្នាំដដែល​ ។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕