ទីតាំងបើកល្បែងភ្នាល់ជល់មាន់online ហាងលក់បាយកាហ្វេ ជីមស្រីមុំ មិនទាន់មាន សមត្ថកិច្ចបង្ក្រាប នៅភូមិអង្កបឹងចក សង្កាត់កំបូលRMN .ASIA.ចេញផ្សាយថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ភ្នំពេញ៖ នាពេលបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញនេះ កំពុងបន្ត យកចិត្តទុកដាក់អនុវត្តពីវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់រដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈអោយបានជោគជ័យ។

បើតាមការបញ្ជាក់របស់លោក មោង ឆុង ប្រធានភូមិអង្គបឹងចក បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា : ទីតាំងខាងលើមានការប្រមូលផ្ដុំលេងល្បែងស៊ីសងពិតប្រាកដមែន លោកក៏ដឹងក្នុងរឿងនេះដែរ លោកបានលើកឡើងក្នុងអង្គប្រជុំនៅសាលាសង្កាត់ ពីបញ្ហាភូមិឃុំសុវត្ថិភាព តែគេធ្វើមិនដឹងមិនឮ លោកមិនដឹងធ្វើយ៉ាងម៉េចដែរ។ចំពោះករណីនេះអង្គភាពសារព័ត៌មាន បានផ្ដល់ដំណឹងដល់លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌកំបូល តាមប្រព័ន្ធអេឡិកត្រូនិក telegrame លោកបានបញ្ជាក់មកវិញថា : ខ្ញុំបានដាក់កម្លាំង ឃ្លាំមើលនិងមានវិធានការណ៍ ។ជាក់ស្ដែងទីតាំងបើកល្បែងភ្នាល់ជល់មាន់តាម អនឡាញ នេះ ស្ថិតផ្ទះលក់បាយកាហេ្វរ ជីមស្រីមុំ តាមបណ្ដោយផ្លូវលេខ ៤២ភូមិអង្គបឹងចក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។មានការប្រមូលផ្ដុំមនុស្សច្រើនមិនរក្សាគម្លាតបង្កហានិភ័យកំឡុងពេលជំងឺកូវី19 កំពុងរីករាលដាលក្នុងអាគមន៍។ទីតាំងនេះរាល់ថ្ងៃមានមនុស្សប្រមូលផ្ដុំគ្នា ច្រើនលេងល្បែងស៉ីសង ដោយគ្មានការគោរពអនុវត្តតាមវិធានការក្រសួងសុខាភិបាល និងសេចក្ដីជូនដំណឹងរបស់សាលារាជធានី ភ្នំពេញឡើយ។ បងប្អូនប្រជាពលរដ្ឋ សង្ឃឹមជឿជាក់ថា អាជ្ញាធរខណ្ឌកំបូល គួរមានវិធានការចំពោះទីតាំងនេះ មិនបណ្ដែតបណ្ដោយអោយ បើកល្បែងស៉ីសង និងមានការប្រមូលផ្ដុំមនុស្សច្រើនមិនរក្សាគំម្លាត ក្នុងអំឡុងពេលកូវីត ១៩ កំពុងរីករាលដាល ដូច្នេះទេ នៅពេលសាលារាជធានីភ្នំពេញក៏ដូចជាក្រសួងសុខាភិបាលមានការព្រួយបារម្ភនៅការឆ្លងរាលដាលនេះ តែចំពោះអ្នកញៀនល្បែងទាំងនោះពុំមានការព្រួយបារម្ភអ្វីបន្តិចឡើយ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed