សមត្ថកិច្ចគណះបញ្ជាការឯកភាពខណ្ឌដូនពេញបានឃាត់មនុស្សប្រុសស្រី ជាង៥០នាក់និងសម្ភារៈមួយចំនួន បង្ក្រាបនៅកន្លែងផឹកស៊ី រាំលេងកម្សាន្តល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានដឹកនាំក្រុមការងារចុះបង្ក្រាបនៅត្រង់ចំណុចទីតាំងកម្សាន្តយីហោ«ប៊្លូឆីលី» តាមបណ្ដោយផ្លូវលេខ១៧៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បន្ទាប់ពីនាំគ្នាចូលទៅផឹកស៊ីរាំលេងកម្សាន្តល្មើសនិងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ។សមត្ថកិច្ចខណ្ឌដូនពេញបានឃាត់រួមមាន ក្លិប KTV រង្គសាល ឌីស្កូតែក បៀរហ្គាឌិន ម៉ាស្សាកោសជប់ ស្ថិតក្នុងសង្កាត់ទាំង១១ ក្នុងខណ្ឌដូនពេញ ទើបប្រទះឃើញទីតាំងនេះ បានលួចបើកក្លិបកម្សាន្តទទួលភ្ញៀវចូលផឹកស៊ី រាំរែក ពពាក់ពពួនគ្នាយ៉ាងច្រើនកុះករ ទើបកម្លាំងអាជ្ញាធរជំនាញចូលទៅឃាត់ខ្លួនបានមនុស្សប្រុសស្រីសរុបជាង៥០នាក់ និងដកហូតវត្ថុតាងជាច្រើនផងដែរ ។ក្នុងការឃាត់ខ្លួនមនុស្សប្រុសស្រីជាង៥០នាក់នេះភាគច្រើនជាជនជាតិបរទេស រួចមក កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ បានដឹកពួកគេទៅកាន់សាលាខណ្ឌទាំងយប់ ដើម្បីធ្វើតេស្ដរកមេរោគកូវីដ-១៩ និងជំងឺបំប្លែងថ្មីដែលតា ដោយអនុវត្តតាមនីតិវិធីច្បាប់ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕