បុរសម្នាក់បានយកកាំបិតតាំងតោ អារកខ្លួនឯងសង្ស័យតែប្រើប្រាស់សារធាតុញៀន ដោយមានការភ្ញាក់ផ្អើលទាំងព្រឹក
ភ្នំពេញ : នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២១ នៅវេលាម៉ោង០៦:៣០នាទី ត្រង់ចំណុចក្បែរនិងស្ថានីយប្រេងឥន្ទនៈតេលាកែងនឹងផ្លូវ៥៩៨ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ។មានហេតុការណ៍ភ្ញាក់ផ្អើលមួយដោយបុរសម្នាក់សង្ស័យតែប្រើប្រាស់នៅសារធាតុញៀនលើសកម្រិតហើយមើលទៅបានយកកាំបិតបុ័ងតោមកអារកខ្លួនឯងឈាមហូរជោកខ្លួន តែបែរជាមិនស្លា ប់ បង្គការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយហៅរុឺម៉កដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។ជនរងគ្រោះខាងលើមកដល់ពេលនេះនេះមិនទាន់មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណ អស្រ័យដ្ធាននឹង ភូមិ ឃុំ ស្នាក់នៅរបស់គាត់នៅឡើយទេ ។បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះ បានកើតឡើងគេបានឃើញ បុរសដែលជាជនរងគ្រោះ ដើរតាមបណ្ដោយផ្លូវ ៥៩៨ មានកាន់កាំបិតបុ័ងតោមួយជាប់នៅនឹងដៃ ខណៈពេលចុះមកដល់នឹងកន្លែងកើតហេតុខាងលើ មិនដឹងជាយ៉ាងមេច ស្រាប់តែយកកំបិតមកអារកខ្លួនឯងបណ្ដាលឲ្យឈាមហូរស្រោចពេញខ្លួន នៅចំកណ្ដាលផ្លូវលំ មួយខ្សែ ធ្វើហាក់បីដូចជាគ្មានការឈឺចាប់អ្វីទាល់តែសោះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមដងផ្លូវ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមក ដើម្បីជួយសង្គ្រោះ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឃើញថាស្ថានភាពនៃរបួសជនរងគ្រោះធ្ងន់ធ្ងរពេកក៏បានទាក់ទងរថយន្ដសាមុយយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ៕