ផ្សារនានាក្នុងក្រុងបាត់ដំបងបេីកដំណេីរការវិញហេីយ នៅឡេីយតែផ្សារធំមួយប៉ុណ្ណោះ
ក្រុងបាត់ដំបង៖ ព្រឹកថ្ងៃទី២២សីហានេះផ្សារស្ទេីរទាំងអស់នៅក្រុងបាត់ដំបងបានបេីកដំណេីរការលក់ដូរដូចធម្មតាវិញហេីយក្រោយពីបានបិទអស់រយះពេល៣សប្ដាហ៍កន្លងមក ចម្លែកអីមានតែផ្សារធំបាត់ដំបងឬផ្សារក្រោម(ខ្លះហៅផ្សារណាត់)មួយគត់ដែលនៅចំកណ្ដាលទីក្រុងបែរជានៅមិនទាន់ដំណេីរការបេីកលក់ដូរដូចផ្សារដទៃឯទៀត? ។ តាមការសាកសួរពីអាជីវករដែលអ្នកយកព័ត៌មានយេីងប្រទះជួប ពីរ-បីនាក់កំពុងបោសសំអាតតូបរបស់ខ្លួននៅក្នុងផ្សារនាព្រឹកថ្ងៃទី22សីហានេះឲ្យដឹងថា ក្រោយឱសានវាទបីសប្ដាហ៍ដែលត្រូវផុតនៅថ្ងៃទី21សីហាម្សិលមិញ ថ្ងៃនេះគឺជាថ្ងៃត្រូវបានអនុញ្ញាត្តឲ្យអាជីវករទាំងអស់ចូលបេីកតូបលក់ដូរដូចធម្មតាវិញ តែការដែលផ្សារធំមិនបានបេីកលក់ក្នុងថ្ងៃនេះដូចផ្សារដទៃទៀតមិនមែនមកពីអាជីវករមិនចង់ចូលលក់ទេគឺមកពីខាងផ្សារ(គណកម្មាការផ្សារ)មិនបានបេីកទ្វារឲ្យអាជីវករចូលធ្វេីអាជីវកម្មកាលពីព្រឹកមិញនេះដោយទ្វារផ្សារនៅចាប់សោរនៅឡេីយហេីយថែមទាំងបានឮលោកគណកម្មាការផ្សារម្នាក់ឈ្មោះសំ រី និយាយទូរស័ព្ទសុំកម្លាំងសន្តិសុខឲ្យមកដេញពួកអាជីវករទៀតផង។ លុះអាជីវករត្រឡប់ទៅវិញអស់ទេីបគេឃេីញសន្តិសុខមកបេីកទ្វារផ្សារនៅវេលាម៉ោង9.30នាទីទៅហេីយ។ ឯពួកគាត់ពីរបីនាក់ដែលមិនទាន់ទៅផ្ទះនេះពេលឃេីញទ្វារបេីកក៏ចូលមកបោសសំអាតតូបតែម្ដងទៅដេីម្បីត្រៀមលក់ដូរនៅថ្ងៃស្អែក ចំណែកថ្ងៃនេះឆាចោលម្ងៃហេីយព្រោះថាបេីលក់តែពីរបីតូបគ្នាគាត់នេះក៏គ្មានអ្នកណាចូលទិញដែរ។ ការឆកល្វែងមិនបានបេីកលក់នៅថ្ងៃដំបូងនេះអាជីវករបានបន្ទោសទៅលេីគណកម្មាការផ្សារដែលសុទ្ធតែជាមន្ត្រីចូលនិវត្តន៌ចាស់ៗណាស់ទៅហេីយម្លោះហេីយធ្វេីការតែងយុឺតយ៉ាវមិនទាន់សភាពការដូចផ្សារផ្សេងឯទៀត។ សូមជម្រាបថាគណកម្មាការផ្សារធំបាត់ដំបងនេះបច្ចុប្បន្ននៅសល់គ្នាតែ៤នាក់ទេគឺ១.លោកតា វង កាអ៊ុន មានអាយុប្រហែល៨០ឆ្នាំជាមន្ត្រីចូលនិវត្តន៌, ២.លោក ហេង ប៊ន អាយុជិត៧០ឆ្នាំមន្ត្រីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុុខេត្តដែលចូលនិវត្តន៌យូរហេីយ,៣.លោកសំ រីអាយុជាង៦០ឆ្នាំ(មន្ត្រីនគរបាលចូលនិវត្តន៌)៤.លោកវុិត មាន(នគរបាលក្នុងជួរគណកម្មាការផ្សារ)។ ដោយឡែកលោកម្នាក់ក្នុងជួរគណកម្មាការផ្សាធំនេះដែលសុំមិនបញ្ចេញឈ្មោះបានបន្ទោសទៅខាងថៅកែភាសុីផ្សារដែលខ្វះការទំនាក់ទំនងជាមួយអាជ្ញាធរដែនដីទេីបបានជាមានការខកខានបេីកអាជីវកម្មថ្ងៃដំបូងនេះ។ គប្បីរំលឹកថា ផ្សារធំបាត់ដំងនេះជាផ្សារដែលមានវ័យចំណាស់១នៅចំកណ្ដាលក្រុងបាត់ដំបង។ កាលពីសង្គមចាស់គេហៅឈ្មោះថាផ្សារក្រោម(ធ្លាប់មានឈ្មោះក្នុងបទចម្រៀងមរតកដេីម)ខ្លះហៅថាផ្សារវិលព្រោះជុំវិញផ្សារជាផ្លូវឯកទិសត្រូវតែជិះវិលមួយជុំ។ ខ្លះហៅថាផ្សារវុីល(vill=ក្រុង)ព្រោះនៅចំកណ្ដាលក្រុង។ ក្នុងរបបប៉ុលពតត្រូវគេទុកចោល រហូតដល់សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា(ទសវត្សទី៨០) ១ឆ្នាំម្ដងត្រូវបានគេបង្កេីតជាផ្សារណាត់ ដោយមានមន្ទីរនានាជុំវិញខេត្តនិងបណ្ដាស្រុកនានាយកផលិតផលដែលអង្គភាពឬស្រុកខ្លួនមានយកមកដាក់តាំងលក់ ទេីបមានគេហៅថាផ្សារណាត់ៗជាប់រហូតមក ពិសេសអ្នកបាត់ដំបងដែលកេីតក្រោយឆ្នាំ1975កម្រស្គាល់ឈ្មោះចាស់របស់ផ្សារនេះណាស់។ ចាប់ពីបេីកដំណេីរការទីផ្សារសេរីមកផ្សារធំបាត់ដំបងនេះ ទេីបតែមានគណកម្មារផ្សារ៣ជំនាន់ប៉ុណ្ណោះ គឺដំបូងឈ្មោះលោកផង់ សារ៉េតជាប្រធាន ក្រោយលោកផង់សារ៉េតទទួលមរណភាពដោយអំពេីចោរកម្ម(ប្លន់សម្លាប់យកម៉ូតូ) ក៏មានឈ្មោះលោក នាគ្រី ជាប្រធាន ហេីយគណកម្មាការជំនាន់ទីបីនេះគឺមាន១.លោក វងកាអ៊ុនមន្ត្រីសាលាខេត្តជាប្រធាន ២.លោកហេង ប៊នមន្ត្រីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត,៣.លោកសំ រី នគរបាលខេត្ត,៤.លោកសុខផេង នគរបាលខេត្ត,៥.លោកស្រីសុខ ខុន មន្ត្រីរតនាគាខេត្ត,៦.លោកវុិត មាន នគរបាលខេត្ត។ សព្វថ្ងៃនៅសល់តែលោកវុិត មាន ម្នាក់គត់ដែលមិនទាន់ដល់ឈ្មោះចូលនិវត្តន៌ ឯឈ្មោះ៥នាក់ខាងលេីចូលនិវត្តន៌អស់ហេីយ តែមានតែ២នាក់ប៉ុណ្ណោះដែលចូលនិវត្តន៌ហេីយក៏ឈប់លែងមកធ្វេីការគឺលោកសុខផេងនិងអ្នកស្រី សុខខុន។ ចំណែកនិវត្តន៌ជន៣នាក់ទៀតដែលមានវ័យកាន់តែជរាណាស់ហេីយ នៅតែសកម្មនឹងការងារជាប្រធាននិងជាសមាជិកគណកម្មាការផ្សារនេះដដែល។ ក្នុងការដែលចេះតែទុកគោចាស់ប្រេីព្រោះស្គាល់ផ្លូវនេះតាមការឲ្យដឹងពីអ្នកលក់ដូរក្នុងផ្សារនិយាយថា មិនមែនពួកគាត់មិនចង់សម្រាកនោះទេ គឺមកពីខាងរដ្ឋបាលខេត្តយុឺតយ៉ាវក្នុងការដាក់មនុស្សថ្មីមកជំនួសពេក។