អបអរសាទរពលរដ្ឋ២ភូមិក្នុងឃុំថ្មសតេស្តរកសំណាក៥០នាក់អវិជ្ជមានទាំងអស់
ខេត្តកោះកុង : ថ្ងៃទី១៧.០៨.២០២១ វេលសម៉ោង ១៣:៣០នាទី បុគ្គលិកមណ្ឌលសុខភាពឃុំថ្មស បានចុះធ្វើសំណាកប្រជាពលរដ្ឋដែលជាប់ធ្វើចក្តាឡីស័កចំនួន៥០នាក់/ស្រី១២នាក់ ក្នងភូមិថ្មស និងភូមិចម្លងគោ ត្រង់ចំណុចគ្រួសក្រហម ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ដែលមានលោក ទេស ឈាន នាយរងប៉ុស្តិ៍រដ្ឋបាលឃុំថ្មស និងមេភូមិទាំងពីរភូមិ រួមទាំងប្រជាការពារភូមិ។ជាលទ្ធផលនៃប្រជាពលរដ្ឋដែលបានធ្វើសំណាកនោះ គឺអវិជ្ជមានទាំងអស់។ថ្វីត្បិតតែទទួលបានលទ្ធផលគាប់ប្រសើតែសូមបងប្អូនកុំភ្លេចចូលរួមអនុវត្តឲ្យបានផង នូវវិធីសាស្ត្រ ៣កុំ ៣ការពារ និង២ចូលរួម របស់ប្រមុខរដ្ឋាភិបាល និងក្រសួងសុខាភិបាល។អក្ខរា៣៣