ជាងជួសជុលរថយន្ត២នាក់ពូនិងក្មួយ បានដេកស្លាប់ក្នុងបន្ទប់ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅចំនុចផ្លូវលំ ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។សពជនរងគ្រោះទាំង២នាក់មានឈ្មោះ ទី១ ឈ្មោះ ង៉ែត ឧត្តម ភេទប្រុស អាយុ៣២ ឆ្នាំមុខរបរមេជាងជួសជុលរថយន្ត (ថៅកែការ៉ាស់) មានស្រុកកំណើតនៅខេត្តបាត់ដំបង ។ទី២ឈ្មោះ នួន ង៉ែត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងជួសជុលរថយន្ត អ្នកទាំងពីរស្នាក់នៅជាមួយគ្នា ។មុនពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ជនរងគ្រោះទាំង២នាក់ពូនិងក្មួយបានត្រលប់មកពីយានដ្ឋានជួលជុលរថយន្តមកសម្រាកនៅផ្ទះរបស់គាត់ និងបាននាំគ្នាទទួលទានអាហាររួចក៏បានបញ្ឆេះម៉ាស៊ឺនភ្លើងបើកម៉ាស៊ីនត្រជាក់ ដោយសាតែប្រពន្ធរបស់គាត់រវល់នាំកូនតូចទៅសម្រាកនៅមន្ទីរពេទ្យហើយមិនបានបង់ថ្លៃភ្លើងទើបខាងអគ្គីសនីចុះទៅផ្តាច់ភ្លើងនៅផ្ទះរបស់គាត់ជាបណ្តោះអាសន្ន ។ប្រភពដដែលបន្តថា លុះព្រឹកឡើងក៏មានម្ចាស់រថយន្តបានយករថយន្តមកជួលជុលនៅយានដ្ឋានជួលជុលរបស់គាត់ជាច្រើននាក់ បានតេទូរស័ព្ទទៅជនរងគ្រោះដែលជាម្ចាស់យានដ្ឋានជាច្រើនលើកតែគ្មានអ្នកលើក ទើបកូនជាងរបស់គាត់ជិះម៉ូតូមកដល់ផ្ទះកើតហេតុខាងលើ ឃើញទ្វារចាក់សោពីខាងក្នុងក៏បានស្រែកហៅតែគ្មានអ្នកឆ្លើយតប ដោយមានការសង្ស័យទើបកូនជាងគាស់ទ្វារអើតមើលក៏ឃើញពូនិងក្មួយដេកស្លាប់ទាំង២នាក់តែម្តង ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។ក្រោយពីអាជ្ញាធរទទួលព័ត៍មានមានមនុស្សស្លាប់នៅទីតាំងនេះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលចាក់អង្រែលើ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗនិងបានរាយការណ៏ទៅខាងការិយាល័យជំនាញកោសល្យវិឆ័យ និងក្រុមគ្រូពេទ្យចុះទៅធ្វើតេស្តរកមេរោគកូវីដ-១៩ លើសពជនរងគ្រោះទាំង២នាក់ ដោយក្រុមគ្រូពេទ្យបានធ្វើតេស្តរួចរាល់លទ្ធផលអវិជ្ជមានទាំង២នាក់ ក៏បន្តប្រគល់ការងារផ្នែកជំនាញកោសល្យវិច័យធ្វើការពិនិត្យសពនិងសម្ភារ: ដែលនៅក្នុងបរិវេណកន្លែងកើតហេតុដើម្បីឲ្យដឹងច្បាស់ថាសពទាំង២នាក់ពូនិងក្មួយខាងលើស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដ ។ សមត្ថកិច្ចជំនាញបើកការស្រាវជ្រាវនិងពិនិត្យសពរួចរាល់ហើយ សមត្ថកិច្ចបានបញ្ជាក់ថា សពបុរសនិងយុវជនទាំង២នាក់នេះស្លាប់ដោយសារតែថប់ដង្ហើម ដោយផ្ទះរបស់គាត់បិទបង្អួចនិងទ្វារជិតពេកធ្វើឲ្យខ្វះអ៊ុកស៊ីហ្សែនចេញចូលទើបបណ្តាលឲ្យថប់ផ្លូវដង្ហើមស្លាប់បែបនេះ រួចក៏ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីតែម្ដង ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed