កិច្ចពិភាក្សាការងារ ដើម្បីរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងនៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ: នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានដឹកនាំក្រុមសម្របសម្រួលគ្រប់មណ្ឌលនៃក្រុមគ្រូពេទ្យស្មគ្រចិត្តសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដើម្បីជួបសំដែងការគួរសម និងភាក្សាការងារជាមួយឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ប្រធានមន្ទីរសុខាភិបាល និងអភិបាលស្រុកពាក់ព័ន្ធ នៅសាលាខេត្តកំពង់ធំ ។
កិច្ចពិភាក្សាផ្តោតលើ
1-ការស្នាក់នៅ ហូបចុករបស់ក្រុមគ្រូពេទ្យ
2-ការរៀបចំទីតាំងចាក់វ៉ាក់សាំង និងផែនការអញ្ជើញប្រជាពលរដ្ឋ
3-ការរៀបចំប្រព័ន្ធ Internet ក្នុងការ Register
4-ការសម្របសម្រួលនៅហ្នឹងកន្លែងរបស់អាជ្ញាធរដែនដី និងក្រុមគ្រួសារ ស.ស.យ.ក
5-ការងារ logistic & ICU
ក្នុងកិច្ចប្រជុំពិភាក្សានោះផងដែល ឯឧ សុខ លូ បានគោរពផ្តាំផ្ញើ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនបងប្រធាន ហ៊ុន ម៉ានី ដែលបានសហការបញ្ជូនក្រុមគ្រូពេទ្យទាំ២៩៦រូប (៦រូបអ្នកសម្របសម្រួលតាមមណ្ឌល) ដើម្បីចុះមកជួយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ ដែលកំពង់ខ្វះខាតគ្រូពេទ្យជាខ្លាំង ( ដោយគ្រូពេទ្យជាប់រវល់នៅតំបន់ចត្តាឡីស័ក និងព្យាបាលកូវីដទាំង៤មណ្ឌល)៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *