កិច្ចពិភាក្សាការងារ ដើម្បីរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងនៅខេត្តកំពង់ធំ

កិច្ចពិភាក្សាផ្តោតលើ
1-ការស្នាក់នៅ ហូបចុករបស់ក្រុមគ្រូពេទ្យ
2-ការរៀបចំទីតាំងចាក់វ៉ាក់សាំង និងផែនការអញ្ជើញប្រជាពលរដ្ឋ
3-ការរៀបចំប្រព័ន្ធ Internet ក្នុងការ Register
4-ការសម្របសម្រួលនៅហ្នឹងកន្លែងរបស់អាជ្ញាធរដែនដី និងក្រុមគ្រួសារ ស.ស.យ.ក
5-ការងារ logistic & ICU
ក្នុងកិច្ចប្រជុំពិភាក្សានោះផងដែល ឯឧ សុខ លូ បានគោរពផ្តាំផ្ញើ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនបងប្រធាន ហ៊ុន ម៉ានី ដែលបានសហការបញ្ជូនក្រុមគ្រូពេទ្យទាំ២៩៦រូប (៦រូបអ្នកសម្របសម្រួលតាមមណ្ឌល) ដើម្បីចុះមកជួយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ ដែលកំពង់ខ្វះខាតគ្រូពេទ្យជាខ្លាំង ( ដោយគ្រូពេទ្យជាប់រវល់នៅតំបន់ចត្តាឡីស័ក និងព្យាបាលកូវីដទាំង៤មណ្ឌល)៕




