ស្ដាប់ការបកស្រាយរបស់ទាហានឈ្មោះ ឈឿន គឹមឈៀងវរ:ជនខាងចាប់បង្ក្រាបកូនជ្រូកដែលអ្នកស្រុកទិញយកមកចិញ្ចឹម ខេត្តបន្ទាយមានជ័យ : ថ្វីត្បិតតែកូនជ្រូកត្រូវបានខាងជំនាញពេទ្យសត្វប្រគល់ឲ្យយកមកចិញ្ចឹមវិញហេីយតែមកដល់ទ្រុងដោយសារជ្រូកនៅតូចហេីយត្រូវគេដឹកគរលេីគ្នាទៅមក និង យកទៅទុកនៅកន្លែងខ្វះអនាម័យអស់ពេលដល់ទៅ៦០ម៉ោងធ្វេីឲ្យកូនជ្រូកបាក់កម្លាំងស្លាប់អស់ច្រេីនពេកជាហេតុធ្វេីឲ្យម្ចាស់ខាតបង់ថវិកាច្រេីនមិនអាចទទួលយកបាន ប្ដីប្រពន្ធអ្នកចិញ្ចឹមជ្រូកក៏បានតាមសួរអ្នកចាប់ដែលមានឈ្មោះឌិនរ៉ាដូ និង ឈឿនគិមឈាង ជាទាហានចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យហេីយក៏ជាកូនចៅជំនិតរបស់លោកវរសេនីយត្រីញឹម ប៉ក់ដែលមានមុខងារជាប្រធានវរចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ និងជាមេឈ្មួញផ្ដាច់មុខជ្រូកព្រមទាំងមុខរបរផ្សេងៗទៀតជាច្រេីនមុខ។ ពេលទៅសួររកដល់ស្នាក់ការមានគេប្រាប់ថាលោកទាហានដែលមានស្នាដៃខាងចាប់កូនជ្រូកទាំង២រូបនេះមិននៅទេ ពួកគេប្រហែលជាឡេីងទៅខេត្ត(អាចមេហៅ) តែជាចៃដន្យស្រាប់តែបានជួួបនឹងឈ្មោះឈឿនគិមឈាងកំពុងជិះម៉ូតូតាមផ្លូវក៏ហៅនិយាយគ្នា។ លោកទាហានរូបនេះបានរុញម្ចាស់ជ្រូកឲ្យទៅសួរមេប៉ុស្តិរបស់ខ្លួនឈ្មោះព្រំ ប៊ុននឿន ទៅ ព្រោះមេជាអ្នកដាក់បទបញ្ជាឲ្យចាប់បង្ក្រាបរាល់ទំនិញខុសច្បាប់ដែលចូលតាមច្រកនេះ។ ទាក់ទងនឹងសំណួរថាយប់នោះពេលទៅចាប់ជ្រូកលោកមិនបានគ្រងឯកសណ្ឋានហេីយធំក្លិនអាកុលឡេីងឈួលច្រមុះទៀត?លោកឈាងចង្អុលខោប៉ារ៉ានិងអាវយុឺតដៃខ្លីដែលគាត់កំពុងស្លៀកពាក់ប្រាប់មកវិញថារាល់យប់គាត់ដេីរល្បាតគាត់តឺនុយតែប៉ុណ្ណេះឯង រួចគាត់យកដបអាកុលមកបាញ់ដៃជេីងនិងខ្លួនឲ្យមេីលព្រមទាំងប្រាប់ថា គាត់បាញ់អាកុលសម្លាប់មេរោគទេីបធំក្លិនអាកុលដូច្នេះsix (ក្លិនអាកុលនិងល្មុតទុំខុសគ្នា)។ មិនអស់ចិត្តម្ចាស់ជ្រូកក៏នាំអ្នកយកព័ត៌មានយេីងទៅជួបលោកមេប៉ុស្តិ្រពំ ប៊ុននឿន ដេីម្បីសួរនាំទៀត។ លោកមេប៉ុស្តិបំភ្លឺថាក្នុងរឿងចាប់កូនជ្រូកនេះដំបូងលោកមិនបានដឹងទេ ពេលទាហាន២រូបនោះចាប់បានហេីយនិងទូរស័ព្ទទៅរាយការណ៌ឲ្យលោកញឹមប៉ក់និងពេទ្យសត្វរួចអស់ហេីយទេីបគេយកសត្វមកកន្លែងលោក គ្រាន់តែមកដល់មិនយូរប៉ុន្មានពេទ្យសត្វខេត្តពីរនាក់ក៏មកដល់ហេីយអូសសត្វទៅខេត្តតែម្ដង។ លោកបានឮពាក្យអង្វររបស់ម្ចាស់កូនជ្រូកសុំយកទ្រុងមកទុកដាក់សត្វឲ្យបានស្រួលបួលដែរ តែគ្មានអ្នកណាស្ដាប់ពាក្យអង្វករដ៏គួរឲ្យអាណិតរបស់ម្ចាស់ជ្រូកនេះទេ។ ឥឡូវលទ្ធផលចេញហេីយគឺកូនជ្រូកគ្មានរោគ តែពេលដឹកគរសង្កត់លេីគ្នាទៅមកគ្មានបច្ចេកទេសធ្វេីឲ្យកូនជ្រូកនៅតូចមិនអាចទ្រាំទ្របានក៏ស្លាប់បណ្ដេីរៗអស់ជាង១០ក្បាលហេីយមិនទាន់ដឹងថាត្រូវស្លាប់អស់ប៉ុន្មានទៀត? តេីអ្នកណាទទួលខុសត្រូវលេីការខាតបង់នេះ? ។ សង្ឃឹមថាម្ចាស់ក្រុមហ៊ុននាំចូលជ្រូកផ្ដាច់មុខពីប្រទេសថៃនឹងពិចារណាផ្ដល់សំណងចំពោះព្យសនកម្មដែលកេីតឡេីងដោយសារកូនចៅក្រោមឱវាទរបស់ខ្លួននេះដេីម្បីបញ្ចប់រឿងកុំឲ្យវែងឆ្ងាយតទៅទៀតព្រោះថាអ្នកប្រកបមុខរបរចិញ្ចឹមជ្រូកក៏មិនមែនជាអ្នកមានជីវភាពធូរធារប៉ុន្មានដែរ សុទ្ធតែចងការប្រាក់គេយកមករកសុីទេ។ បេីមានព័ត៌មានប្លែកសារព័ត៌មានរស្មីញូវនឹងធ្វេីការផ្សាយជាបន្តទៀត។ (រស្មីពាយ័ព្យ) Share this:TwitterFacebookLike this:Like Loading... Post navigation សមត្ថកិច្ចឃាត់ខ្លួន ឧកញ៉ា ប្រាក់ ប្រាកដ ពាក់ព័ន្ធករណីឆបោកប្រាក់ចំនួន១០ម៉ឺនដុល្លារ រឿងរត់ការផ្ទេរក្របខ័ណ្ឌពីកងទ័ពទៅស្នងការរងខេត្តព្រះសីហនុ តែបរាជ័យ បន្ទាប់ពីមានការរិះគន់ពីអ្នកប្រេីប្រាស់តាមបណ្ដាញសង្គម អាជ្ញាធរស្នងកាដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនបុរសម្នាក់ដែលចោលសំរាមចូលស្ទឹងភ្លាមៗ