បន្ទាប់ពីមានការរិះគន់ពីអ្នកប្រេីប្រាស់តាមបណ្ដាញសង្គម អាជ្ញាធរស្នងកាដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនបុរសម្នាក់ដែលចោលសំរាមចូលស្ទឹងភ្លាមៗ

ខេត្តបាត់ដំបង៖​ បន្ទាប់ពីឃើញសកម្មភាពរបស់បុរសម្នាក់អូស​រទេះ ដឹកសំរាមយកមកចាក់ចោលក្នុងស្ទឹងស្រុកបវេល ត្រូវបានមហាជនធ្វើការរិះគន់យ៉ាងចាស់ដៃតាមរយៈអ្នកប្រេីប្រាស់បណ្តាញសង្គម​ ។
នៅ​ថ្ងៃសៅរ៍​ ទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក បុរសឈ្មោះ ផុន សំ ភេទប្រុស​ អាយុ ៣០ឆ្នាំ រស់នៅភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរ​ ឃុំល្វា ស្រុកបវេល
ខេត្តបាត់ដំបង កោះហៅមកធ្វើការសាកសួរទាក់ទងនឹងករណីដឹកសំរាមយកមកចោលក្នុង​ទឹកស្ទឹង បង្កឱ្យមានការរិះគន់ពីមជ្ឈដ្ឋានអ្នកប្រើប្រាស់បណ្តាញសង្គម។
ក្រោយពីបានសារភាពទទួលស្គាល់នូវកំហុស​ឆ្គងរបស់គាត់​ អាជ្ញាធរឃុំបានធ្វេីកិច្ចសន្យាអប់រំ​ណែនាំឱ្យបញ្ឈប់សកម្មភាពបែបនេះជាបន្តទៀត​៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed