សមត្ថកិច្ច កងរាជអាវុធហត្ថខេត្តរតនគិរីបានធ្វើការឃាត់ខ្លួនប្រុសស្រីចំនួន ៤ នាក់ ករណីគ្រឿងញៀន ក្នុងភូមិសោមត្រកស្រុកអូយ៉ាដាវ

ខេត្តរតនគិរី៖ នៅវេលាម៉ោង ២២ និង០៥ នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការអាវុធហត្ថស្រុក បានចុះត្រួតពិនិត្យ និងធ្វើការឆែកឆេរទៅលើរថយន្ត ០១ គ្រឿង ដែលធ្វើដំណើរលើដងផ្លូវជាតិលេខ ៧៨A ក្នុងទិសដៅពីលិច ទៅកើត ត្រង់ចំណុច មុខស្នាក់ការសន្តិសុខលេខ ៧៨២ ក្នុងភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ក្រោយពីធ្វើការត្រួតពិនិត្យចប់សព្វគ្រប់ជាលទ្ធផលបង្រ្កាបទទួលបានដូចខាងក្រោមឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន ០៤ នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ២កញ្ចប់, រថយន្តម៉ាក LEXUS RX330 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AQ 9477 ចំនួន ១ គ្រឿង, ប្រាក់រៀលចំនួន ២៨០,០០០ រៀល (ពីរយប៉ែតសិបពាន់រៀល), ទូរស័ព្ទដៃចំនួន ៦គ្រឿង។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *