ក្រុមអន្តរាគមន៌បង្ក្រាបបទល្មេីសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពនិងផលិតកម្មសត្វចាប់ឃាត់រថយន្តថៃដឹកសាច់សត្វ១គ្រឿង ពីប៉ោយប៉ែតអូសយកទៅខេត្ត តែបីម៉ោងក្រោយបានលែងមកវិញក្រោយត្រួតពិនិត្យគុណភាពនិងច្បាប់នាំចូលរួច

ប៉ុន្តែនៅវេលាម៉ោង12ថ្ងៃត្រង់ ថ្ងៃដដែលគេឃេីញរថយន្តដឹកផលិតផលសត្វ(សាច់ជ្រូកនិងប្រហិត)នេះបានត្រឡប់មកវិញហេីយយកផលិតផលសត្វទៅទុកក្នុងស្នាក់ការក្រុមហ៊ុននាំចូលសាច់សត្វក្លាសសេដែលមានទីតាំងនៅភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ហេីយផលិតផលសាច់ទាំងអស់ដែលមានទម្ងន់សរុបចំនួនបួនតោនក៏ត្រូវបានចែកចាយតាមទីផ្សារអស់នៅរសៀលថ្ងៃដដែលនោះដែរ។
ទាក់ទងនឹងរឿងចាប់ហេីយលែងមកវិញមិនឃេីញយកទៅដុតកំទេចចោលដូចរាល់ដងនេះ អ្នកឆ្លេីយឆ្លងព័ត៌មានយេីងប្រចាំខេត្តបន្ទាយមានជ័យបានទំនាក់ទំនងសុំការបំភ្លឺពីសមត្តកិច្ចពាក់ព័ន្ធនិងម្ចាស់ទំនិញដេីម្បីផ្សាយជូនប្រិយ៌មិត្តជាទីគោរពរាប់អានយេីងបានជ្រាប។
តាមការបំភ្លឺពីសមត្តកិច្ចដែលចាប់ទំនិញបានឲ្យដឹងថា ផលិតផលសាច់សត្វមួយឡាននេះគេមានច្បាប់នាំចូលត្រឹមត្រូវ គ្រាន់តែទំនិញលេីសចំនួនដែលកាត់ស្តុកនាំចូល ឯការវេចខ្ចប់ទំនិញរបស់ក្រុមហ៊ុនក៏ត្រឹមត្រូវតាមស្តង់ដារដែរ ដូច្នេះសម្តតកិច្ចជំនាញគ្រាន់តែធ្វេីការផាកពិន័យតាមនិតិវិធី ហេីយធ្វេីការណែនាំម្ចាស់ក្រុមហ៊ុនឲ្យយល់ពីនិតិវិធីនៃការនាំចូលត្រូវធ្វេីឲ្យស្របតាមច្បា់ប់ រួចក៏ដោះលែងទំនិញនិងរថយន្តឲ្យត្រឡប់មកវិញ។
ចំណែកខាងក្រុមហ៊ុនម្ចាស់ទំនិញក៏បានបកស្រាយថា ក្រុមហ៊ុនរបស់អ្នកស្រីទេីបតែបង្កេីតថ្មីម្លោះហេីយនៅមិនទាន់យល់ច្បាស់ពីនិតិវិធីអស់នៅឡេីយ ប៉ុន្តែក្រោយបានស្ដាប់ការណែនាំរបស់ឯ.ឧតាន់ផាន់ណារ៉ា រួចមកទេីបអ្នកស្រីយល់ហេីយនឹងលេីកក្រោយមិនឲ្យមានកំហុសឆ្គងដដែលនេះទៀតឡេីយ។
អ្នកស្រីប្រធានក្រុមហ៊ុនបានឲ្យដឹងថា គាត់មានច្បាប់នាំចូលសរុប9តោនតែបានដាក់ពាក្យកាត់ស្តុកតែ១តោនប៉ុណ្ណោះដោយគិតថាចាំទំនិញមកដល់គ្រប់ទេីបយកច្បាប់សរុបទៅកាត់ស្តុកតែម្ដង តែខាងជំនាញបានណែនាំថាមិនអាចធ្វេីដូច្នេះបានទេ គឺឺកាត់ស្តុកប៉ុន្មានត្រូវនាំចូលប៉ុណ្ណឹងមិនអាចលេីសបានឡេីយ! បេីលេីសនឹងត្រូវរងការពិន័យ។ ដូច្នេះអ្នកស្រីស្ម័គ្រចិត្តទទួលការពិន័យដោយគ្មានតវ៉ាព្រោះជាកំហុសដោយអចេតនារបស់ក្រុមហ៊ុនមែន។
ដោយសារតែខាងក្រុមហ៊ុនស្ម័គ្រទទួលពិន័យ និងដោយសារការពិនិត្យរបស់ជំនាញឃេីញថាការវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដារនិងសាច់មិនមានខូចគុណភាពផងនោះទេីបទាំងឡានទាំងទំនិញត្រូវបានត្រឡប់មកវិញដោយសុវត្តិភាព។( ដោយអក្ខរា02)


