ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញចុះពិនិត្យមើលទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំងៈ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២១ នេះបានថ្លែងឲ្យដឹងថាៈ គិតមកដល់ថ្ងៃនេះខេត្តកំពង់ឆ្នាំងបានទទួលវ៉ាក់សាំងកូវីត១៩ ពីប្រមុខរាជរដ្ឋា
ភិបាល និងក្រសួងសុខាភិ បាលបានចំនួន ៣៧ ម៉ឺនដូស ហើយ និងក្នុងថ្ងៃទី១៣នេះ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនប្រជាពលរដ្ឋនៅគ្រប់ស្រុកក្នុងទូទាំងខេត្តចំនួន ២៤ គោលដៅ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងបែបនេះ ក្នុងពេលដឹកនាំក្រុមការ ងារចុះត្រួតពិនិត្យមើលការចាក់វ៉ាក់ សាំងកូវីត១៩ របស់ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងជូនប្រជាពលរដ្ឋនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ស្ថិតនៅក្នុងទីតាំងវត្តអារញ្ញិការាម ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានសំណូមពរ ដល់ក្រុមគ្រូពេទ្យ និង អាជ្ញាធរ ដែលស្ថិតនៅក្នុងទីតាំងកំពុងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសូមយកចិត្តទុកដាក់ថែរក្សាសណ្តា ប់ធ្នាប់របៀបរៀបរយ និង រក្សាគម្លាតរបស់ប្រជាពលរដ្ឋដែលនាំគ្នាមកចាក់វ៉ាក់សាំងនៅគ្រប់ពីទីតាំងទាំងអស់ ។ ដោយត្រូវណែនាំឲ្យពួក គាត់ពាក់ម៉ាស លាងដៃ និងអាកុលបមិនត្រូវប្រជ្រៀតគ្នា ដណ្តើមគ្នាដើម្បីចាក់វ៉ាក់សាំងនោះឡើយ។ ព្រោះថាការប្រជ្រៀតគ្នា ឬដណ្ដើម គ្នានេះ វាអាចមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩នេះមកដល់ខ្លួននិងក្រុមគ្រួសារខ្លួនទៅវិញទេ ។ ចំពោះការចាក់ វ៉ាក់ សាំងនេះគឺអាជ្ញាធរ ខេត្ត និងមន្ទីរសុខាភិបាល មានផែន ការចាក់ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា និងទាំងអស់នៅគ្រប់មូលដ្ឋាន ។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពល រដ្ឋនិងមន្ត្រីរាជការយើងសូមរួសរាន់មកយកសំណាកឲ្យបានទាន់
ពេលវេលាករណីសង្ស័យថាខ្លួនបានឆ្លងជំងឺកូវីដ១៩ ព្រោះការយកសំណាកនេះមិនឈឺនោះទេ។ ហើយវាអាចដឹងជាមុន និងក៏អាចទប់ស្កាត់បាន ការរាលដាលឆ្លងជំងឺកូវីដ១៩ ចូល ក្នុងក្រុមគ្រួសារខ្លួនផងដែរ ។
ដោយឡែកនៅកន្លែងបិទខ្ទប់ផ្សារ ឆ្នាំង និងផ្សារលើសូមបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងលំនៅដ្ឋានសូមគោរពឲ្យបាននូវវិធានការរបស់ក្រុមគ្រូពេទ្យ និងក្រសួង
សុខាភិបាលឲ្យបានម៉ឺងម៉ាត់ ដោយមិនត្រូវចេញដើររហេតរហូតពីតំបន់បិទខ្ទប់នៅឡើយ ។ ចំណែកអាជ្ញាធរនិងសមត្ថកិច្ចនៅតំបន់បិទខ្ទប់ ក៏ត្រូវតែពង្រឹងការយាមកាមនៅតំបន់បិទខ្ទប់ឲ្យបានម៉ឺងម៉ាត់ផងដែរដើម្បីរួមគ្នាកាត់ផ្ដាច់ជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕