អាជ្ញាធរដោះស្រាយដំណោះដីធ្លីខេត្តបន្ទាយមានជ័យនឹងលេីកយករឿងដីទំនាស់នៅភូមិបឹងស្នោមកដោះស្រាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះ នៅសាលប្រជុំសាលាខេត្ត (មានវីឌីអូ)

ឃុំស្លរក្រាមស្រុកស្វាយចេកបន្ទាយមានជ័យ៖​ អតីតប្រជាពលរដ្ឋនៅចំណុចកាសុីណូផ្កាយប្រាំចំនួន302គ្រួសារដែលត្រូវបានដោះដូរទីលំនៅទៅរស់នៅភូមិបឹងស្នោឃុំស្លរក្រាមស្រុកស្វាយចេកហេីយរស់នៅមិនបានស្ងប់ដោយសារតែដីចេះតែកេីតទំនាស់មិនឈប់ឈរ​ កំពុងរីករាយសាទរជាខ្លាំងដោយសាររឿងដីទំនាស់របស់ខ្លួនត្រូវបានអាជ្ញាធរខេត្តលេីកយកមកដាក់លេីតុដោះស្រាយនៅថ្ងៃទី15ខែកក្កដាខាងមុខនេះ។

យោងតាមឯកសារដែលរស្មីញ៉ូស៌ទទួលបាន​ គឺ១.របាយការណ៌ចុះថ្ងៃពុធ១៣រោចខែបឋមាសាធឆ្នាំឆ្លូវព.ស២៥៦៥ត្រូវនឹងថ្ងៃទី៧កក្កដាឆ្នាំ២០២១របស់លោកមេឃុំស្លរក្រាមគោរពជូនអភិបាលនៃគណអភិបាលខេត្តដោយយោងតាមរបាយការណ៌ចុះថ្ងៃទី៥កក្កដាឆ្នាំ២០២១របសមេភូមិបឹងស្នោស្ដីពីសកម្មភាពក្រុមមេខ្លោងធ្វេីការវាស់វែងបែងចែកដីធ្លីយាងអនាធិបតេយ្យ​ ។

រដ្ឋបាលខេត្តបន្ទា​យ​មានជ័យនៅថ្ងៃទី៩កក្ដដាឆ្នាំ២០២១បានចេញលិខិតលេខ១៤៥/២១​ លអជ​ ដោយបានអញ្ជេីញអាជ្ញាធរនិងភាគីពាក់ព័ន្ធទាំងអស់មកចូលរួមប្រជុំដោះស្រាយនៅថ្ងៃទី១៥ខែកក្កដានៅសាលប្រជុំ(ខ)សាលាខេត្ត។
ពាក់ព័ន្ធនឹងរឿងទំនាស់នេះ​សារព័ត៌មាន​យេីងបានស្វែងជួបលោកមេភូមិបឹងស្នោដេីម្បីសុំការបំភ្លឺនិងជួបគ្រប់ភាគីពាក់ព័ន្ធដេីម្បីសុំការបកស្រាយ។

អ្នកស្រីវ៉ាល់សុខុនបានបកស្រាយចំពោះរឿងនេះហេីយតាមរយះវីឌីអូឃ្លីប​ ដោយឡែកអ្នកស្រីឡុងសុគន្ធីក៏បានបកស្រាយប្រាប់អ្នកយក​ព័ត៌មាន​យេីងតាមទូរស័ព្ទយ៉ាងក្បោះក្បាយដែរថា​ អ្នកស្រីមានប័ណ្ណប្រេីប្រាស់ដីនេះដែលមានចុះហត្ថលេខាពីលោកមេភូមិថ្នល់បត់និងមេឃុំអូរបីជាន់​ តែបច្ចុប្បន្នដីរបស់អ្នកស្រីត្រូវបានឈ្មោះសានសារ៉នយកទៅអង្កន់លក់ឲ្យគេយ៉ាងអនាធិបតេយ្យនិងមានអង្គការក្រៅរដ្ឋាភិបាល(NGO)មួយ​ មកសាងសង់សាលារៀនធ្វេីពីសង្ក័សីលេីដីនេះ។

ភាគីទាំងពីរសុទ្ធតែមានក្ដីសង្ឃឹមថាអាជ្ញាធរខេត្តនឹងរកយុត្តិធម៌ជូនពួកគាត់ជាមិនខានពិសេសអ្នកមកពីខាងកាសុីណូផ្កាយប្រាំចំនួន302គ្រួសារដែលរងគ្រោះនៅប៉ោយប៉ែតម្ដងរួចហេីយឥឡូវត្រូវមករងគ្រោះនៅបឹងស្នោម្ដងទៀតធ្វេីឲ្យពួកគាត់ទទួលរងគ្រោះផ្ទួនៗគ្មានសេចក្ដីសុខឡេីយ។ សង្ឃឹមថាអាជ្ញាធរនឹងរកដំណោះស្រាយដ៏ល្អសម្រាប់ពួកគាត់ដែលសុទ្ធតែអះអាងថាជាជនរងគ្រោះទាំងអស់គ្នា។ សូមជម្រាបថាឃ្លីបវីឌីអូរដែលអង្គភាពយេីងសម្ភាសជាមួយលោកយីភិរម្យ​ មេភូមិបឹងស្នោ​ យេីងខ្ញុំនឹងផ្សាយជូននៅថ្ងៃស្អែកបន្តទៀត។
(ដោយលន់ណូកសេរីរស្មីញ៉ូស៌)

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed