គំនរឈើរាប់រយកំណាត់ និងគ្រឿងចក្រ កំពុងធ្វើសកម្មភាព កាប់បំផ្លាញ់ដឹកជញ្ជូន ត្រៀមបំរុងឆ្លងដែនទៅប្រទេសវៀតណាម ត្រូវបានបង្រ្កាប ក្នុងស្រុកអូររាំងនិងស្រុកកែវសីមា

ខេត្តមណ្ឌលគិរី: នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មានសេចក្តីរាយការណ៍បានអោយដឹងថា÷ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំសម្របសម្រួល ដោយលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះឡោមព័ទ្ធ បង្ក្រាបទីតាំងកំពុងធ្វើសកម្មភាព កាប់បំផ្លាញដឹកជញ្ជូនបទល្មើសព្រៃឈើមួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រ ព្រំដែនអូរហ៊ុច (កម្ពុជា.វៀតណាម ) តំបន់ដែនជម្រកសត្វព្រៃកែវសីមា ក្នុងស្រុកអូររាំងនិងស្រុកកែវសីមា ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ ចាប់បានវត្ថុតាងរួមមាន÷
ឈើប្រមាណជាង២០០កំណាត់ (ពីររយកំណាត់)
១/. ឈើស្រឡៅ ១៥០ កំណាត់
២/. សុក្រំ ៥០ កំណាត់
៣/. ត្រាក់ទ័រ ចំនួន០២គ្រឿង
៤/. ម៉ូតូកែច្នៃ ០១គ្រឿង រួមទាំងវត្ថុតាងមួយចំនួនទៀត។
បច្ចុប្បន្ន : មន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវរកជនល្មើស និងអ្នក ពាក់ព័ន្ធនៅពីក្រោយខ្នង ក្នុងសកម្មភាព ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ទ្រង់ទ្រាយធំ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយបានម៉ឺងម៉ាត់។
ដោយឡែក វត្ថុតាង ត្រូវបានយកមករក្សាទុក ក្នុងទីស្នាក់ការដែនជម្រក ៦៤៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed