ស្រ្តីជាប្រពន្ធលួចឡេីងឋានសួគ៌ ជាមួយបុរសជាសហាយ ត្រូវប្តីក្របួចជាប់តាមប្រព័ន្ធ GPS

ខេត្តកណ្ដាល ៖ សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃ៣០ ខែឧសភាឆ្នាំ២០២១នេះថា មានករណីអំពេីផិត កាលពីព្រលប់ ថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះសំណាក់ យីហោ” សេងឆេង ” ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុ ងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះជាប្តីមាន ឈ្មោះសេង ឈិន ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរលក់គ្រឿងសំណង់។ ចំណែកជនសង្ស័យ២នាក់ មាន÷ ១-ឈ្មោះ ជ សៀកមួយ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្ស ត្រ ស្រុកល្វាឯម ខេត្ត កណ្តាល មុខរបរលក់គ្រឿងសំណង់ ត្រូវជាប្រពន្ធរបស់ជនរង គ្រោះ (ឃាត់ខ្លួន) ។ ២-ឈ្មោះ ជា ជំនិត ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិព្រែក ព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរលក់គ្រឿងសំណង់ ជាប្រុសសហាយ(ឃាត់ខ្លួន)។ ១. វត្ថុតាងចាប់យក រថយន្ត១គ្រឿង ម៉ាកford ពណ៌ស ស៊េរីឆ្នាំ ២០២១ ពាក់ផ្លាកលេខ កម្ពុជា CHSM7798 ។ ២. ទូរស័ព្ទដៃ២គ្រឿង (ម៉ាកSAMZUNG NOt8 និងម៉ាក iphone7plus ពណ៌ខ្មៅ) ។ បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបញ្ជាក់ថា កន្លងមក ជនរងគ្រោះជាប្តី និងជនសង្ស័យ ជាប្រពន្ធ បានរៀបការ និងចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយ គ្នា រយះពេល១២ឆ្នាំមកហេីយ រហូតមកដល់បច្ចុប្បន្ននេះ មានកូន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ហេីយក្នុងរយះពេល ៣ឆ្នាំចុងក្រោយនេះ ចេះតែមានភាពរកាំរកូស មិនចុះសម្រុងនឹងគ្នា ដោយមានការសង្ស័យ ទៅលេីប្រពន្ធថាមានសហាយ ទេីបជនរងគ្រោះជាប្តី បានដាក់ប្រព័ន្ធGPS ជាប់រថយន្តម៉ាក ford ដែលប្រពន្ធជិះ ។ លុះដល់ថ្ងៃកេីតហេតុខាងលេី ជនសង្ស័យជាប្រពន្ធបាន សុំជូនម្តាយទៅលេងស្រុកកំណេីត ដោយមានការសង្ស័យ ជនរង គ្រោះជាប្តី ក៏បានតាមដានប្រពន្ធ តាមរយៈប្រព័ន្ធGPS ដែលដាក់ជាប់រថយន្ត ទើបឃេីញប្រពន្ធនាំប្រុសសហាយទៅ ដេកនៅផ្ទះសំណាក់យីហោ “សេងឆេង” រួច ហើយបានប្តឹងសមត្ថកិច្ចឲ្យចុះធ្វេីការឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍កំព ង់សំណាញ់ រួចបញ្ជូនបន្តមកកាន់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់ ។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕