ពីរនាក់ប្តីប្រពន្ធ ត្រូវសមត្ថកិច្ចនគរបាលស្រុកក្រគរ ឃាត់ខ្លួនពាក់ព័ន្ធករណី ផលិតស្រាស មានជាតិពុល បណ្តាលឲ្យមនុស្ស០៩នាក់ស្លាប់

ខេត្តពោធិ៍សាត់ ៖ យោងតាមផេកអគ្គស្នងការនគរបាលជាតិ ប្តីប្រពន្ធមួយគូរ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ឃាត់ខ្លួន សង្ស័យពាក់ព័ន្ធ ករណីផលិតស្រាស មានសារជាតិពុល ដែលបណ្តាលមនុស្សប្រុសស្រី០៩នាក់ ស្លាប់ជាបន្តបន្ទាប់ នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចំនួន៣ភូមិ ភូមិសានសរ ភូមិថ្គោលធំ និងភូមិកំពង់ថ្គោល ចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។ យោងកំណត់ហេតុស្តាប់ការបំភ្លីរបស់ ឈ្មោះ តាវ សុគា ភេទស្រី អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នឹងឈ្មោះ សឿង រស់ ភេទស្រីអាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រមទាំងឈ្មោះ ស្រី សារ៉ា ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបំភ្លឺថា ពួកគាត់បានទិញស្រាស ពីឈ្មោះ ទ្រី វណ្ណា អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មកលក់បន្តជាប្រចាំ ខណៈដឹងរឿងហេតុថាមានអ្នកពុលស្រាស្លាប់ ឈ្មោះ ទ្រី វណ្ណា បានជិះម៉ូតូ និងតេទូរស័ព្ទប្រាប់ឲ្យពួកគាត់ ចាក់ស្រាសចោលទៅ ហើយឈ្មោះ ទ្រី វណ្ណា នឹងជួយចេញសោហ៊ុយខាតអោយវិញ ។ បើតាមការបំភ្លីរបស់ ឈ្មោះ មិទ្ធិ ចាន់កញ្ញា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្គោលធំ ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ រយៈកាលកន្លងមក ម្តាយក្មេកខ្លួនឈ្មោះ ខេន សុខគា បានទិញស្រាស ពីឈ្មោះទ្រី វណ្ណា អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ហើយសព្វថ្ងៃនេះ ម្តាយក្មេកខ្លួនបានហូបស្រាដែលបានទិញពី ឈ្មោះទ្រី វណ្ណា ក្នុងមួយថ្ងៃ ១កូនកែវឬ២កូនកែវ ហើយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង៧ និង០០នាទីព្រឹក ស្រាប់តែមានអាការៈវិលមុខ និងងងឹតភ្នែកពួកខ្លួនក៏បញ្ជូនគាត់ទៅមន្ទីពេទ្យបង្អែកស្រុកក្រគរ ហើយគេក៏បានបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកខេត្តពោធិ៍សាត់ ។ លុះដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត ពេទ្យបានប្រាប់ថាគាត់ឡើងសំពាធឈាមដាច់សរសៃខួរក្បាល ស្លាប់បាត់ហើយ ចំណែកឈ្មោះ ហ៊ុល សុខជា ភេទស្រី និងឈ្មោះ ប៉ុល កាន ភេទស្រី គាត់បានហូបស្រាជាមួយម្តាយក្មេកខ្លួនដែរបន្ទាប់មកពីធ្វើការរោងចក្រ ហើយគាត់ទាំង០២នាក់នេះ មុនពេលស្លាប់ ពួកគាត់ក៏ មានអាការៈដូចម្តាយក្មេកខ្លួនដែរ។ ហើយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង ១២ និង ១៣នាទី ឈ្មោះ ទ្រី វណ្ណា បានមកចូលបុណ្យសពម្តាយក្មេកខ្លួនហើយគាត់បានចូលតូបលក់របស់ប្អូនថ្លៃខ្លួន ឈ្មោះ ឡាយ ចាន់រស្មី ឲ្យចាក់ស្រាដែលទិញពីគាត់ចាក់ចោល គឺឈ្មោះ ទ្រី វណ្ណា ចាក់ចោលខ្លួនគាត់ ស្រានៅក្នុងកានមានចំណុះប្រហែល ០៥ ទៅ ០៧លីត្រ ។ លោកវរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា ក្រោយទទួលព័ត៌មាន និងក្តាប់បានពីមុខសញ្ញាជនសង្ស័យ ករណីមនុស្សស្លាប់ដោយពិសារស្រាស ដូចខាងលើ ព្រមទាំងមានការបញ្ជាពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិសាត់ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥ និង ៣៤នាទី សមត្ថកិច្ចជំនាញ បានចុះឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធ យកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការស្រាវជ្រាវ ។ លោកអធិការបានបន្តថា ជនសង្ស័យទាំងពីរនាក់ ទី១ ឈ្មោះ ស៊ុយ គឹមទៀង ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិខ្មែរ ទី២ឈ្មោះ ទ្រី វណ្ណា អាយុ៦១ឆ្នាំ ជនជាតុខ្មែរ មានទីលំនៅភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ កសាងសំណុំរឿង តាមនីតិវិធីច្បាប់ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕