រដ្ឋបាលសាលាខណ្ឌដូនពេញបានចេញសេចក្តីជូនដំណឹងស្ដីពីការបញ្ឈប់ការដាក់តាំងលក់រថយន្តនៅលើទ្រូងផ្លូវនិងចិញ្ចើមផ្លូវសាធារណៈក្នុងមូលដ្ឋានខណ្ឌដូនពេញ

ភ្នំពេញ: នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ចេញសេចក្តីជូនដំណឹង លេខ៥៨៨ សដណ ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២១ របស់រដ្ឋបាលសាលាខណ្ឌដូនពេញ ដោយយោងតាមសេចក្តីណែនាំលេខ០១៣ សណន ចុះថ្ងៃទី០៧ ខែធ្នូឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវនិងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានដាក់ចេញគោលការណ៍ ៣ចំនុចដើម្បីបញ្ឈប់ការដាក់តាំង លក់រថយន្ត នៅលើទ្រូងផ្លូវ និង ជញ្ជើមផ្លូវសាធារណៈ ក្នុងមូលខណ្ឌដូនពេញ ។កន្លងមករដ្ឋបាលខណ្ឌដូនពេញបានចុះអនុវត្តការរៀបចំសណ្ដាប់ធ្នាប់និងរបៀបរៀបរយនៅលើទ្រូងផ្លូវនិងចិញ្ចើមផ្លូវសាធារណៈបានស្អាតជាប្រចាំ ប៉ុន្តែនៅក្រោយពេលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញមក រដ្ឋបាលខណ្ឌបានសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចបានយករថយន្តមកដាក់តាំងលក់លើទ្រូងផ្លូវនិងចិញ្ចើមផ្លូវសាធារណៈដែលធ្វើឱ្យបាត់បង់សោភ័ណភាពសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនិងបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍តាមដងផ្លូវយ៉ាងខ្លាំង។ចំពោះចំណាត់ការរបស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការអបអរយ៉ាងខ្លាំងនិងគាំទ្រលោកអភិបាលក្នុងការអនុវត្តក្នុងការចុះរៀបចំតាមដងផ្លូវសាធារណៈក៏ដូចជាការរៀបចំលើចិញ្ចើមផ្លូវដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ ដោយកន្លងមកមានបុគ្គលមួយចំនួនបានយកចិញ្ចើមផ្លូវដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួន ដោយដាំបង្គោលដាក់ច្រវ៉ាក់លើចិញ្ចើមផ្លូវសាធារណៈធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង នៅសណ្ដាប់ធ្នាប់ការធ្វើចរាចរណ៍តាមដងផ្លូវ ។ជាក់ស្ដែង នៅជុំវិញបរិវេណខាងក្រៅមន្ទីរពេទ្យជប៉ុន ឃើញមានដាំបង្គោលដាក់ច្រវ៉ាក់លើចិញ្ចឹមផ្លូវ ហើយក្នុងបង្គោលនិមួយៗមានចាក់សោទៀតផង ធ្វើឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមិនអាចដើរលើចិញ្ចើមទៅបាន ក៏ដូចជាការចតរថយន្ត បណ្ដាលឲ្យកកស្ទះចរាចរណ៍ បង្កជាការបាត់បង់នូវសណ្ដាប់ធ្នាប់សាធារណៈ ហើយបងប្អូនប្រជាពលរដ្ឋសង្ឃឹមថាលោកអភិបាលនិងមានចំណាត់ការទៅលើទីតាំងនេះ៕N7

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *