សមត្ថកិច្ចនគរបាលស្រុកមុខកំពូលឃាត់យុវជនប្រុសស្រីចំនួន ៤នាក់ ពីបទលួចមានស្ថានទម្ងន់ទោស

ខេត្តកណ្ដាល: ករណីប៉ុនប៉ង និងលួចមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធដាវដែក)កើតហេតុនៅថ្ងៃទី០៨ មិថុនាឆ្នាំ២០២១ វេលាម៉ោង០៣និង០០នាទីទៀបភ្លឺ ស្ថិតនៅ ចំណុច លើផ្លូវជាតិលេខ៦ មុខឡឥដ្ឋរបស់ឈ្មោះ ព្រាប កុយ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូលបានដឹកនាំកម្លាំងអន្តរាគមន៍សហការជាមួយប៉ុស្តិ៍នគរបាល ០៧និងកម្លាំងប្រជាការពារចេញល្បាតពួនស្ទាក់ដើម្បីច្បាមមុខសញ្ញាជិះរថយន្តToYoTA PRIUS ដែលធ្វើសកម្មភាពកន្លងមក។ហើយកម្លាំងអធិការបានទទួលពាក្យបណ្ដឹងពី ជនរងគ្រោះ ០១នាក់៖ ឈ្មោះ យ៉ុន ផានិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារ AMK ស្រុកបារាយណ៍ ខេត្តកំពង់ធំដែល មានទីលំនៅ សព្វថ្ងៃភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យ០៤នាក់ស្រី០១នាក់(ឃាត់ខ្លួន)១/.ឈ្មោះ ផុន សុផានិត ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៣ ផ្លូវជាតិលេខ១ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ (គូដណ្តឹងឈ្មោះ ម៉ាលី រ៉យ៉ើ) ២/.ឈ្មោះ ស៊ឹង ណារ៉ាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។៣/.ឈ្មោះ ទិត្យ បញ្ញាខារិន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។៤/.ឈ្មោះ ម៉ាលី រ៉យ៉ើ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរលក់អីវ៉ាន់តាមអនឡាញ មានទីលំនៅបច្ចុប្បន្ន ភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ពព្រះសីហនុ។សម្ភារៈបាត់បង់ ១/. ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IG-9693 ចំនួន០១គ្រឿង (ជារបស់ជនរងគ្រោះ)កើតហេតុ កាលពីថ្ងៃទី ២៥.០៥.២០២១ វេលាម៉ោង ០៥និង១០នាទីទៀបភ្លឺ ចំណុចលើផ្លូវជាតិលេខ៦ មុខផ្ទះរបស់ឈ្មោះ នូ នៀត ភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។រហូតមកដល់ថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២១វេលាម៉ោង២:៣០នាទីទៀបភ្លឺកម្លាំងល្បាតពួនស្ទាក់ក៏បានប្រទះឃើញរថយន្តនិងជនសង្ស័យ ឃាត់សួរនាំ ហើយជនសង្ស័យក៏បើករថយន្តគេចនៅពេលឃើញសមត្ថកិច្ចបើករថយន្តតាមផ្លូវជាតិលេខ៦មកដល់ចំណុចឋិតនៅភូមិលើឃុំព្រែកអញ្ចាញស្រុកមុខកំពូលជនសង្ស័យក៏ទម្លាក់ដាវចោលនៅទីនោះ ហើយកម្លាំងសមត្ថកិច្ចក៏ដេញតាមពីក្រោយក៏ស្ទាក់រថយន្តជនសង្ស័យបានហើយក៏នាំយកមកធ្វើការសាកសួរនៅអធិការដ្ថាននគរបាលស្រុកមុខកំពូល។វត្ថុតាមចាប់យក១/.រថយន្តម៉ាក TOYOTA PRIUS សេរីឆ្នាំ ២០០៦ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BI-0265 ចំនួន០១ គ្រឿង ។២/.ទូរស័ព្ទម៉ាក Iphone XSMAX ពណ៌ទឹកមាស (ឆេះអេក្រង់) ចំនួន០១ គ្រឿង ។៣/.ទូរសព្ទ័ម៉ាក Iphone X ពណ៌ ស ចំនួន០២គ្រឿង ។៤/.ទូរសព្ទ័ម៉ាក Iphone 7 plus ពណ៌ ខ្មៅ ចំនួន០១គ្រឿង។៥/.ដាវដែកដងធ្វើអំពីឈើប្រវែង ១៤សង់ទីម៉ែត្រ ចំនួន ​០១។ ៦/.ស្រោម ដាវ ពណ៌ ខ្មៅចំនួន០១ ។ ៧/.ទូរសព្ទ័ម៉ាក NOKIA 105TA ពណ៌ ស ចំនួន០១គ្រឿ។៨/.កូនសោរ មាត់ចំនួន០៣ដើម​ ។៩/.ទល់ល្វីសចំនួន ០៤ដើម​ ។១០/.កន្រ្តៃ ចំនួន០១ ។១១/.ដង្កាប់ចំនួន ០១ដើម ។នៅវេលាម៉ោង ០៤និង០០នាទីទៀបភ្លឺ ប្រជាពលរដ្ឋឈ្មោះ ខន សុផល ភេទស្រី អាយុ៥៤ឆ្នាំ បានជិះម៉ូតូទៅទិញបន្លែនិងត្រីសាច់នៅផ្សារព្រែកអញ្ចាញ ហើយក៏រើសបានដាវនោះ រហូតដល់វេលាម៉ោង ១០និង០០នាទីព្រឹក ឈ្មោះ ខន សុផល ក៏បានយកដាវខាងលើមកប្រគល់ឱ្យសមត្ថកិច្ចយើង។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៤នាក់ បានឆ្លើយសារភាពថា÷ នៅយប់ថ្ងៃទី ០៨.០៦.២០២១ ក្រុមខ្លួនបានមកឈប់រថយន្តខាងលើរៀបចំធ្វើសកម្មភាពប្លន់យកម៉ូតូនៅតាមបណ្ដោយផ្លូវជាតិលេខ៦ តែមិនទាន់បានធ្វើសកម្មភាពក៏ត្រូវសមត្ថកិច្ចឃាត់បាន ហើយកន្លងមកក្រុមខ្លួនធ្លាប់មកធ្វើសកម្មភាពក្នុងស្រុកមុខកំពូលតាមបណ្ដោយផ្លូវជាតិលេខ៦ ចំនួន០៣លើកបានសម្រេចចំនួន០១លើក គឺប្លន់ម៉ូតូពីជនរងគ្រោះឈ្មោះ យ៉ុន សុផានិត កាលពីថ្ងៃទី ២៥.០៥.។បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់សមត្ថកិច្ចកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីផ្លូវច្បាប់៕វណ្ណរា

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕