លោក មឿង ចំណាប់ ជាមន្ត្រីនគរបាលខណ្ឌដូនពេញ បានសំណូមពរដល់មន្ត្រីថ្នាក់លើ ឲ្យជួយដល់រូបលោកផង!
ភ្នំពេញ: នាព្រឹកនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៩:១៥នាទី នៅមន្ទីរពេទ្យឈ្នួលឯកជនមួយ ក្នុងសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ លោក មឿង ចំណាប់ ជាមន្ត្រីបម្រើការងារក្នុងអង្គភាពអធិការដ្ថាននគរបាលខណ្ឌដូនពេញដែលបានទៅពិនិត្យនិងព្យាបាលទីតាំងខាងលើបានតើអូនតែប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា : រូបលោកបច្ចុប្បន្នបានធ្លាក់ខ្លួនមានជំងឺដោយសារសុខភាពមិនល្អ ជាតិស្ករឡើង បានមកសម្រាកព្យាបាលនៅពេទ្យជារៀងរាល់ថ្ងៃ។
លោកបានបញ្ជាក់បន្ថែមទៀតថា នៅពេលរូបលោកធ្លាក់ខ្លួនឈឺជិត មួយខែមកហើយ ដោយចំណាយថវិកាផ្ទាល់ខ្លួនអស់ជាច្រើនតែនៅពុំទាន់បានធូរស្បើយនៅឡើយ ដោយលោកមានការត្អូញត្អែរប្រាប់សារព័ត៌មានឲ្យដឹង ពីស្ថានភាពខ្លួនរបស់លោកដែលមានជំងឺហើយគ្មាន អង្គភាពរបស់លោកពុំមានមកសួរសុខទុក្ខឬផ្ដល់ជាកម្លាំងចិត្តដែលលោកខិតខំបម្រើប្រទេសជាតិអស់ជាច្រើនឆ្នាំកន្លងមកនិងផ្ដល់ជាជំនួយដល់រូបលោកទេ។
លោកវេជ្ជបណ្ឌិត ស៊ី ថា បានបញ្ជាក់ថាស្ថានភាពជំងឺរបស់លោកមឿង ចំណាប់ គឺសម្ពាធឈាមឡើង ជីបចរខ្សោយ មិនអាចអោយលោកធ្វើការធ្ងន់បាននឹងធ្វើដំណើរទៅទីឆ្ងាយ។
តាមការបញ្ជាក់របស់លោក ម៉ុក បូរិនឆសក្ខ័ អធិការរងទទួលផែនអន្តរាគមន៍ខណ្ឌដូនពេញបានបញ្ជាក់ប្រាប់សារព័ត៌មានឲ្យដឹងថា : លោកមឿង ចំណាប់ ជាប់ពាក់ព័ន្ធរឿងសពវិជ្ជមានកូវីដ១៩ ដោយប្រយោល នឹងឲ្យលោកធ្វើចត្តាឡឺស័កចំនួន១៤ ថ្ងៃ ហើយអង្គភាពបានឲ្យលោកទៅមើលសំណាកលើកទី១និងលើកទី ២ឃើញថាអវិជ្ជមានព្រមទាំងកូន ។
លោកមុ៉ក បូរិន្ទឆស័ក បានបញ្ជាក់បន្ថែមទៀតថា លោកបានឲ្យលោក មឿង ចំណាប់ ធ្វើលិខិតមកអង្គភាពតាមបែបបទរដ្ឋបាល លោកមឿងចំណាប់បានឆ្លើយថា ចាំស្អែកបានលោកធ្វើ រហូតមកដល់ពេលនេះពុំមានលិខិតជាផ្លូវការណាមួយមកខាងផ្នែកអង្គភាពឡើយ។ហើយអង្គភាពពុំបានដឹងពីស្ថានភាពនៃជំងឺរបស់លោកមឿងចំណាប់ឡើយព្រោះពុំមានច្បាប់ទម្លាប់ត្រឹមត្រូវ។
លោកអធិការរងបានឲ្យដឹងថាកន្លងមកអង្គភាពតែងតែយកចិត្តទុកដាក់ទៅលើមន្ត្រីនគរបាលដែលមានជំងឺបញ្ហាសុខភាពនិងមន្ត្រីនគរបាលដែលចូលនិវត្តន៍ អង្គភាពទៅសួរសុខទុក្ខនឹងយកសម្ភារៈមួយចំនួនជូនដល់ពួកគាត់ តាមអនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ដែលបានហើយយកចិត្តទុកដាក់និងលើកកម្លាំងចិត្តដល់មន្ត្រីនគរបាលដែលមានបញ្ហាក្នុងគ្រួសារក៏ដូចជាបញ្ហាសុខភាព ជីវភាពលំបាក និងមន្ត្រីនគរបាលដែលចូលនិវត្តន៍ ឲ្យសមទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល៕ដោយ: អក្ខរា០១