នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនមន្រ្តីយោធាពាក់សក្តិ៤កន្លះម្នាក់ប្រើប្រាស់អាវុធខុសច្បាប់បាញ់បោះសេរីគំរាមសង្សារដែលលួចតេទូរស័ព្ទរកប្រុសថ្មី

ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៥និង ៣០ នាទីល្ងាចថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅផ្ទះជួលភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួន មន្រ្តីយោធាម្នាក់ពាក់សក្តិ៤កន្លះប្រើប្រាស់អាវុធខុសច្បាប់បាញ់បោះសេរីគំរាមសង្សារ បង្កឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិដោយសាររឿងប្រចណ្ឌខណៈដែលនាងជាសង្សារបានមកស្នាក់នៅដេកជាមួយខ្លួននៅផ្ទះជួលហើយបែរជាលួចតេទូរស័ព្ទទៅរកប្រុសថ្មី ។

​លោកវរសេនីយ៍ទោ ជា សុវណ្ណ អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យឱ្យដឹងថា មុនពេលកើតហេតុគឺស្រ្តីជាសង្សារប្រកបមុខរបរបោកអ៊ុតបានទូរស័ព្ទសួរជនសង្ស័យឈ្មោះ សុខ ចាន់អ៊ិន ភេទប្រុស អាយុ៤០ឆ្នាំ ដែលកំពុងស្នាក់នៅផ្ទះជួលខាងលើថាបងហូបបាយហើយរឺនៅ?ដោយសារពួកគេទាំង០២នាក់បានស្រលាញ់និងរស់នៅជាមួយគ្នាដូចប្តីប្រពន្ធរយៈពេល០២ឆ្នាំមកហើយ ។

នៅពេលនោះជនសង្ស័យក៏ប្រាប់ថាមិនទាន់ហូបបាយនៅឡើយនោះទេ។ជនសង្ស័យក៏បានប្រាប់នាងជាសង្សារឱ្យមកផ្ទះជួលរបស់ខ្លួន បន្ទាប់មកស្រ្តីជាសង្សារដែលមានឈ្មោះ ស ស ព ជ អាយុ២១ឆ្នាំ ក៏បានយល់ព្រមហើយបិទតូបបោកអ៊ុត មកដេកជាមួយជនសង្ស័យនៅផ្ទះជួលខាងលើនោះ។ខណៈដែលអ្នកទាំង០២នាក់នៅជាមួយគ្នានៅក្នុងផ្ទះជួល ស្រាប់តែនាងជាសង្សារក៏លួចតេទូរស័ព្ទទៅរកប្រុសផ្សេង ដោយមានការសង្ស័យជនសង្ស័យក៏តាមដានហើយឃើញនាងជាសង្សារលួចទាក់ទងតាមទូរស័ព្ទទៅប្រុសផ្សេងនោះមែនក៏ខឹងជាខ្លាំងដោយបានទាញអាវុធខ្លីមិនស្គាល់ម៉ាកបាញ់គំរាមសង្សារ០២គ្រាប់ផ្ទុចដីបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិក្បែរនោះ។

ក្រោយពីផ្ទុះអាវុធនោះហើយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង អនុវត្តតាមបញ្ជាផ្ទាល់របស់លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះទៅដល់កន្លែងកើតហេតុហើយនាំខ្លួនជនសង្ស័យនិងវត្ថុតាងអាវុធខ្លី០១ដើមម៉ាកSTI បង់០១ ,គ្រាប់០៩គ្រាប់និងសំបកកាទូស០២គ្រាប់មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំងតែម្តង។

​លោកអធិការរងបានប្រាប់ឱ្យដឹងថា ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕