សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី០៦នាក់ ពាក់ពន្ធ័ករណីជួយដូរថ្នាំញៀនយ៉ាម៉ា១៥៩ និងម៉្សៅស៦ថង់

ខេត្តបន្ទាយមានជ័យ : ជនសង្ស័យប្រុសស្រីចំនួន6នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង០៣និង៤៥នាទីរសៀល នៅផ្ទះជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានថ្លែងថា ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ប្រុសស្រីទាំង06នាក់ រួមមានឈ្មោះ ១/-ឈ្មោះ ផង តុលា ភេទប្រុស អាយុ ៣០ឆ្នាំ,២/-ឈ្មោះ ផន សុហេង ភេទប្រុស អាយុ៣៤ឆ្នាំ ,៣/-ឈ្មោះ កេង វណ្ណះ ភេទប្រុស អាយុ ៣៣ឆ្នាំ,៤/-ឈ្មោះ នូវ ម៉ាប់ ភេទប្រុស អាយុ ៣០ឆ្នាំ ,៥/-ឈ្មោះ ណំ វាសនា ភេទស្រី អាយុ២៦ឆ្នាំ,៦/-ឈ្មោះ ណាត់ ណារី ភេទស្រី អាយុ២៨ឆ្នាំ។លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះថា ការបង្ក្រាបនេះសមត្ថកិច្ច ដកហូតបានវត្ថុតាងម្សៅសថ្លា ចំនួន៦កូនថង់តូចទម្ងន់៥១.០០ក្រាម ថ្លឹងទាំងសំបក,ថ្នាំគ្រាប់wy ពណ៌ក្រហម ចំនួន៣កូនថង់ចំនួន១៥៩គ្រាប់,ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃចំនួន៧គ្រាប់,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១និងសំបកថង់,ទូរស័ព្ទដៃចំនួន០៣គ្រឿងនិងឧប​ករណ៍ជក់មួយចំនួន។លោកស្នងការរង បានបន្តថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោយឃាត់ខ្លួនជនសង្ស័យទាំងនេះត្រូវបាន បញ្ជូនទៅធ្វើតេស្តសំណាករកមេរោគកូវីដ១៩ ដើម្បីនាំយកមកសួរនាំ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕