សមត្ថកិច្ចកងរាជអាវុធហត្ថបានឃាត់ខ្លួនអ្នកសារព័ត៌មានចំនួន ១០នាក់ ពីបទកំហែងយកទារប្រាក់៤ពាន់ដុល្លារពីម្ចាស់ដឹកឈើ

ខេត្តស្ទឹងត្រែង : កាលពីថ្ងៃទី០៧ ខែកញ្ញ ឆ្នាំ២០២១កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបានធ្វើការឃាត់ខ្លួនអ្នកសារព័ត៌មានចំនួន១០នាក់ពីបទកំហែងយកទារប្រាក់៤ពាន់ដុល្លារពីអ្នកម្ចាស់ដឹកឈើដែលត្រូវបានសមត្ថកិច្ចចុះប្រតិបត្តការក្នុងហេតុការណ៍បានឲ្យដឹងថាអ្នកសារព័ត៌មានចំនួន១០នាក់បានជិះរថយន្ត៣គ្រឿងធ្វើការឃាត់រថយន្តយីឌុប១គ្រឿងដឹកឈើប្រភេទគ្រឿងផ្ទះនៅលើដងផ្លូវជាតិលេខ៩ស្ថិតត្រង់ចំណុចផ្លូវចូលជាំធំឃុំស្រែឫស្សីស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។ប្រភពបន្តថាអ្នកសារព័ត៌មានទាំងនោះមិនមែនជាអ្នកប្រចាំការនៅក្នុងខេត្តស្ទឹងត្រែងទេគឺពួកគេមកពីតាមបណ្ដាខេត្ត ផ្សេងៗគ្នាដែលបានចុះបំពេញការងារក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។លុះដល់ពេលក្រុមអ្នកសាព័ត៌មានជិះរថយន្តប្រទះឃើញរថយន្តដឹកឈើខាងលើ ក៏បានឃាត់និងរាយការណ៍ទៅសមត្ថកិច្ច។ បន្ទាប់មកមន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងក៏បានចុះទៅដល់ទីតាំង ដែលរថយន្តក្រុមអ្នកសារព័ត៌មានបានឃាត់រថយន្តដឹកឈើបន្ទាប់ពីមន្ត្រីអាវុធហត្ថចុះទៅដល់ទីតាំងស្រាប់តែអ្នកសារព័ត៌មានទាំងនោះក៏បាននាំគ្នាបើករថយន្តចេញអស់។ ខណ:ពេលនោះ អ្នកដឹកឈើក៏បានប្ដឹងចោទប្រកាន់ក្រុមអ្នកសារព័ត៌មានពីបទ កំហែងយកទារប្រាក់ចំនួន ៤០០០ដុល្លារ ចំណុចនេះគួរពិចារណាសិនកុំទាន់ដាក់បន្ទុកលេីអ្នកសារព៍ត៌មានភ្លាមៗ( ម្ខាងបទល្មេីសប្តឹង)( ម្ខាងអ្នកសារព៍ត៌មាន) តេីរឿងនេះពិតឬមិនពិតទុកនាទីលេីសមត្ថកិច្ចជាអ្នកសេីបអង្កេតដេីម្បីរកយុត្តិធម៌ ។ក្រោយពីមានពាក្យបណ្ដឹងពីអ្នកដឹកឈើកម្លាំងកងរាជអាវុធហត្ថខេត្ត ក៏បានឃាត់រថយន្តកាមរីពណ៌ក្រហមមួយគ្រឿងនិងរថយន្ត ២គ្រឿងទៀតត្រូវកងរាជអាវុធហត្ថស្រុកឆែកនៅខេត្តព្រះវិហារឃាត់បញ្ជូនមកខេត្តស្ទឹងត្រែង។អ្នកសារព័ត៌មានចំនួន១១នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន១០នាក់ហើយម្នាក់ទៀតត្រូវបានគេចខ្លួន។ប្រភពបញ្ជាក់ថារថយន្តដឹកឈើខាងលើនោះមានទិសដៅចេញពីភូមិស្រឡៅ ឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ភូមិតារេនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ដោយមានការអនុញ្ញាតពីជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ដើម្បីយកទៅសាងសង់លំនៅដ្ឋាននៅខេត្តតាកែវ។ទោះបីយ៉ាងណាករណីនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ថា ក្រុមអ្នកសារព័ត៌មានខាងលើ នឹងត្រូវដោះលែងឬបញ្ជូនទៅតុលាការនោះទេត្បិតអីកំពុងធ្វើការសាកសួរនៅឡើយ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕