អគ្គិភ័យមួយកើតឡើងនៅក្រុមហ៊ុន ដឹកអ្នកដំណើរ មេគង្គ express នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ

រាជធានីភ្នំពេញ​ ៖ នៅវេលាម៉ោង ០៩:២០ នាទីព្រឹក ថៃ្ងសុក្រ ៤កើត ខែភក្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅក្រុមហ៊ុន ដឹកអ្នកដំណើរ មេគង្គ អ៊ិចប្រេស អាគារលេខ​ ២០២០ ផ្លូវជាតិលេខ៥ ក្រុមទី១១ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ ។បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា : ម្ចាស់ទីតាំងឈ្មោះ: យ៉ន ទាយាទ ភេទ​ ប្រុស​ អាយុ​ ៤៥ ឆាំ្ន មុខរបរ: អ្នកគ្រប់គ្រងផ្នែកទីផ្សារ របស់ក្រុមហ៊ុន រថយន្ត ដឹកអ្នកដំណើរ ។ករណីឆេះនេះជាប្រភេទសំណង់ៈ ថ្មបេតុង ទំហំ ០៨ម៉ែត្រx ២០ម៉ែត្រ បណ្ដាលឲ្យ ខូចខាតសំភារះ : ឆេះគ្រឿងសម្ភារៈបរិក្ចាក្នុងរថយន្តដឹកអ្នកដំណើរដែលស្តុកទុក នៅជាន់ទី៣ រួមមាន ក្នើយ ភួយ កំរាលពូក វាំងននរថយន្ត អស់ទាំងស្រុង សរុបជាទឹកប្រាក់ប្រហែល មួយ​ម៉ឺនដុល្លារអាមេរិក និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។ហើយនៅក្នុងឧប្បត្ដិហេតុតែគេមិនមានបណ្ដាលឲ្យនរណាម្នាក់ស្លាប់​ ហ្នឹងរបួស នោះទេ។ហើយក្នុងការមុនពន្លត់អគ្គីភ័យ សមត្ថកិច្ចជំនាញបានប្រើប្រាស់ រថយន្តការិយា​ល័យ​​អគ្គិភ័យ​ ចំនួន ១៥​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ១៥​ ឡាន ស្មេីនឹង ៦០​ ម៉ែត្រគូប ។ ចំណែករថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម: – រថយន្តក្រសួងមហាផ្ទៃ ចំនួន ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ ឡាន​ សើ្មនឹង​ ០៤ ម៉ែត្រគូប ។- រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោចង្វារ ចំនួន ០៤​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤​ ឡាន ស្មើនឹង ២០​ ម៉ែត្រគូប ។ – រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១​ ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០១​ ឡាន ស្មើនឹង ០៦​ ម៉ែត្រគូប​ ។ – រថយន្តអគ្គិភ័យសាលាខណ្ឌឫស្សីកែវ ចំនួន ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ ឡាន ស្មើនឹង ០៤​ ម៉ែត្រគូប​ ។ -​ ពន្លត់ចប់​ :​ នៅម៉ោង​ ១០:៤៥​ នាទីព្រឹក នាថ្ងៃ.ខែ.ឆ្នាំដដែល​ ។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *