ជំនន់ទឹកភ្លៀងក្នុងស្រុកម៉ាឡៃបាននឹងកំពុងជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ
ខេត្តបន្ទាយមានជ័យ ÷ នៅយប់ថ្ងៃសុក្រទី១០ ខែ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង២០:00នាទីកម្លាំងផ្នែកសឹករងម៉ាឡៃដឹកនាំដោយ លោក វរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការ ផ្នែកសឹករងស្រុកម៉ាឡៃ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំង ចំនួន ១០នាក់ចុះជួយជញ្ជូនសម្ភារប្រជាពលរដ្ឋដែលរងគ្រោះរងដោយជំនន់ទឹកភ្លៀង រកទីទួលសុវត្ថិភាព ស្ថិតនៅ ភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។សូមជម្រាប់ថាស្ថានភាពទឹកជំនន់ទឹកភ្លៀងក្នុងស្រុកម៉ាឡៃបាននឹងកំពុងជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃជាប់ៗគ្នា។ បច្ចុប្បន្ន កម្លាំងអន្តរាគមន៍ នៃអង្គភាពចំណុះយោធភូមិភាគទី៥ ដែលមានដូចជា កងពលតូចថ្មើជើងលេខ៥១ និងតំបន់ប្រតិបត្តការសឹករងបន្ទាយមានជ័យ បានត្រៀមលក្ខណៈរួចរាល់ទាំងមធ្យោបាយ សម្ភារ ដើម្បីចុះជួយជម្លៀសប្រជាពលរដ្ឋពីតំបន់លិចលង់ទៅកាន់ទីទួលសុវត្ថិភាពផងដែរ៕