ឃាត់ខ្លួនស្ត្រីជាជនសង្ស័យពីរនាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

RMN.ASIA >October 13, 2021
ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យជាស្ត្រីពីរនាក់ត្រូវបានកម្លាំងការិ​យាល័យប្រឆាំងគ្រឿងញៀនខេត្តនិងអាជ្ញាធរភូមិ-ឃុំ-ស្រុក ដោយមានកិច្ចសហការពីកម្លាំងមន្ទីរប្រឆាំងគ្រឿង​ញៀន​ (ក៤)បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង១៥នាទី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ​ គង់ សំណាង ភេ​ទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដោយដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន​១៦កញ្ចប់ធំ(សង្ស័យថាជាគ្រឿងញៀន និងឧបករណ៍​សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ក្នុងនោះ​ផង​ដែរ​ សមត្ថកិច្ច​ក៏បានធ្វេី​ការដកហូត​រថយន្ត​ម៉ាកFORD EV​E​REST ស៊េរីឆ្នាំ២០២១ ពណ៌ស​ ពាក់ស្លាក​លេខភ្នំពេញ​ 2BP-6979 (ជាមធ្យោបាយ​សម្រាប់ជួញដូរ​) និងមុខ​សញ្ញាស​ង្ស័យទាំងពីរនាក់​ ដេីម្បី​យកមកសាកសួរ​ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង១៥នាទី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ​ គង់ សំណាង ភេ​ទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដោយដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន​១៦កញ្ចប់ធំ(សង្ស័យថាជាគ្រឿងញៀន និងឧបករណ៍​សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ក្នុងនោះ​ផង​ដែរ​ សមត្ថកិច្ច​ក៏បានធ្វេី​ការដកហូត​រថយន្ត​ម៉ាកFORD EV​E​REST ស៊េរីឆ្នាំ២០២១ ពណ៌ស​ ពាក់ស្លាក​លេខភ្នំពេញ​ 2BP-6979 (ជាមធ្យោបាយ​សម្រាប់ជួញដូរ​) និងមុខ​សញ្ញាស​ង្ស័យទាំងពីរនាក់​ ដេីម្បី​យកមកសាកសួរ​ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ​ពាក់ព័ន្ធ​ទាំងពីរនាក់​មានឈ្មោះ​១-គង់ សំណាង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។២-ឈ្មោះ​ សុខ ស្រីនិត ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។​ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ​ ព្រមទាំ​ងវត្ថុតាងបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿង​ញៀននៅរាជធានី​ភ្នំពេញ​ដេីម្បី​ចាត់កា​រ​តាមនីតិវិធី​បន្ដ​៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕