អបអរសាទរលោកអ៊ួន​ រិទ្ធីត្រូវបានរាជរដ្ឋាភិបាលទុកចិត្តតែងតាំងមុខតំណែងថ្មី

រាជធានីភ្នំពេញ៖​ លោកអ៊ួន​ រិទ្ធី​ អនុប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលប័ត្រនៃនិយ័តករមូលប័ត្រកម្ពុជាត្រូវបានរាជរដ្ឋា​ភិបាលតែងតាំងជាប្រធាននាយកដ្ឋានសវនកម្មទី១នៃអង្គភាព​សវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ​។ យោងអនុក្រិត្យលេខ៤១៨អនក្រ.តត​ ស្ដីពីការតែងតាំងមន្ត្រីរាជការនៃអាជ្ញាធរសេវា​ហិរញ្ញវត្ថុមិនមែនធនាគាររាជរដ្ឋាភិបាល​ ចេញថ្ងៃទី៣១ខែសីហាដែលចុះហត្ថលេខាដោយសម្ដេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុនសែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានតែងតាំងមុខតំណែងថ្មីជូនលោក អ៊ួន​ រិទ្ធី​ ជាប្រធាននាយកដ្ឋានសវនកម្មទី១នៃអង្គភាពសវនកម្មផ្ទៃក្នុង​ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ សូមជម្រាបថាលោក អ៊ួន​ រិទ្ធី ជាមន្ត្រីរាជការរបស់រាជរដ្ឋាភិបាលមួយរូបដែលសកម្មការងារបម្រេីជាតិនិងខ្នះខ្នែងបម្រេីសេវាសាធារៈជូនប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់។ ដោយសារតែភាពស្មោះត្រង់និងសកម្មភាពការងារដ៏រស់រវេីករបស់លោកកន្លងមកទេីបប្រមុខរាជរដ្ឋាភិបាលមានទំនុកចិត្តផ្ដល់ភារកិច្ចថ្មីយ៉ាងសាកសមជូនលោកនាពេលនេះ។ អង្គភាពរស្មីញូស៌ទាំងមូលសូមជូនពរលោក​ អ៊ួន រិទ្ធី​ សូមឲ្យលោកទទួលបានជោគជ័យក្នុងការងារបម្រេីជាតិក្នុងភារកិច្ចរបស់លោកដោយរលូនជានិច្ចរៀងទៅ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕