អ្នកលេងល្បែងប្រុសស្រីចំនួន១២នាក់ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវបញ្ជូនទៅតុលាការ

RMN.ASIA.September 6, 2021ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២១ កម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យ ប្រុសស្រីទាំង ១២ នាក់ដែលញៀនល្បែង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីប្រគល់ជូនតំណាងអយ្យការដើម្បីបើកការស៊ើបអង្កេតសួរនាំតាមនីតិវិធីច្បាប់ ។បន្ទាប់ពីកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវបានចុះប្រតិបត្តិការបង្ក្រាបទីតាំងលេងល្បែងសុីសងខុសច្បាប់ដែលមានការប្រមូលផ្តុំគ្នា មិនរក្សាគម្លាត មិនស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩រហូតដល់ឃាត់ខ្លួនជនញៀនល្បែងប្រុសស្រីចំនួន១២នាក់យកមកចាត់ការតាមច្បាប់។គួររំលឹកថា នៅវេលាម៉ោង១១ និង ៣០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះទៅត្រួតពិនិត្យ និងឆែកឆេរទីតាំងឃ្លាំងមួយកន្លែង ដែលសង្ស័យជាកន្លែងប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ។សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ ជាលទ្ធផល កម្លាំងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន១២ នាក់ (ស្រី ០៦នាក់) និងដកហូតវត្ថុតាងមានរួមមាន បៀ១កេសធំ និង២សុងតូច រថយន្ត២ គ្រឿង និងម៉ូតូ១ គ្រឿង។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីបន្តនីតីវិធីបន្តតាមផ្លូវច្បាប់។បច្ចុប្បន្នជនអ្នកញៀនល្បែងប្រុសស្រីចំនួន១២នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕