អបអរសាទរលោកអ៊ួន រិទ្ធីត្រូវបានរាជរដ្ឋាភិបាលទុកចិត្តតែងតាំងមុខតំណែងថ្មី
រាជធានីភ្នំពេញ៖ លោកអ៊ួន រិទ្ធី អនុប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលប័ត្រនៃនិយ័តករមូលប័ត្រកម្ពុជាត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាប្រធាននាយកដ្ឋានសវនកម្មទី១នៃអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ យោងអនុក្រិត្យលេខ៤១៨អនក្រ.តត ស្ដីពីការតែងតាំងមន្ត្រីរាជការនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគាររាជរដ្ឋាភិបាល ចេញថ្ងៃទី៣១ខែសីហាដែលចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានតែងតាំងមុខតំណែងថ្មីជូនលោក អ៊ួន រិទ្ធី ជាប្រធាននាយកដ្ឋានសវនកម្មទី១នៃអង្គភាពសវនកម្មផ្ទៃក្នុង នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ សូមជម្រាបថាលោក អ៊ួន រិទ្ធី ជាមន្ត្រីរាជការរបស់រាជរដ្ឋាភិបាលមួយរូបដែលសកម្មការងារបម្រេីជាតិនិងខ្នះខ្នែងបម្រេីសេវាសាធារៈជូនប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់។ ដោយសារតែភាពស្មោះត្រង់និងសកម្មភាពការងារដ៏រស់រវេីករបស់លោកកន្លងមកទេីបប្រមុខរាជរដ្ឋាភិបាលមានទំនុកចិត្តផ្ដល់ភារកិច្ចថ្មីយ៉ាងសាកសមជូនលោកនាពេលនេះ។ អង្គភាពរស្មីញូស៌ទាំងមូលសូមជូនពរលោក អ៊ួន រិទ្ធី សូមឲ្យលោកទទួលបានជោគជ័យក្នុងការងារបម្រេីជាតិក្នុងភារកិច្ចរបស់លោកដោយរលូនជានិច្ចរៀងទៅ៕