មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលបានចេញសេចក្តីប្រកាស ផ្អាករថយន្តធុនធ្ងន់មិនឲ្យធ្វើចរាចរណ៍ជាបណ្ដោះអាសន្នព្រោះ បាក់ច្រាំងទន្លេនៅឃុំរកាកោង ស្រុកមុខកំពូល ដល់ផ្លូវជាតិលេខ៧០A

ខេត្តកណ្ដាល ៖ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១នេះ កំណាត់ផ្លូវជាតិលេខ៧០A ស្ថិតនៅឃុំរការកោង ស្រុកមុខកំពូល ខេត្តកណ្ដាល កំពុងតែរងគ្រោះដោយសារតែការបាក់ច្រាំងទន្លេមកដល់ផ្លូវជាតិតែម្ដងដែលកត្តានេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានប្រកាសផ្អាករថយន្តធុនធ្ងន់មិនឲ្យធ្វើដំណើរចរាចរណ៍នៅលើកំណាត់ផ្លូវនេះ ជាបណ្ដោះអាសន្នសិន។ ប៉ុន្តែរថយន្តប្រភេទគ្រួសារអាចឆ្លងកាត់បានធម្មតា។

ក្នុងសេចក្ដីជូនដំណឹងបានឱ្យដឹងថា «ទីតាំងច្រាំងបាក់បានបាក់មុខដល់ផ្លូវកៅស៊ូទៅហើយ តែច្រាំងបាក់នេះកំពុងតែជួសជុលដោយក្រសួងធនធានទឹកនិងឧតុនិយម ប៉ុន្តែ ដើម្បីកុំឱ្យបាក់ដល់ផ្លូវជាបន្តទៀត នឹងគ្រោះថ្នាក់ជាយថាហេតុណាមួយចំពោះការធ្វើដំណើរឆ្លងកាត់ទីតាំងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមធ្វើការប្រកាសផ្អាកការធ្វើចរាចរណ៍សម្រាប់រថយន្តធុនធ្ងន់ទាំងអស់លើកំណាត់ផ្លូវជាតិលេខ៧០A ចាប់ពីចំណុចផ្លូវកែងក្បែរគល់ស្ពានផ្សាររកាកោង ទៅដល់ស្ពានព្រែកកុយ ស្ថិតនៅឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល ជាបណ្ដោះអាសន្នសិនចាប់ពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ រហូតដល់ការជូនដំណឹងបើកឱ្យចរាចរឡើងវិញ។ ដោយឡែកសម្រាប់រថយន្តគ្រួសារអាចធ្វើដំណើរបានធម្មតា»។

ជុំវិញការបាក់ច្រាំងនេះ លោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារព័ត៌មានប្រចាំខេត្តថា ក្រសួងបានស្ថាបនាទីតាំងបាក់ច្រាំងនេះហើយ នៅរង់ចាំតែទឹកស្រកនឹងធ្វើការស្ថាបនាច្រាំងឡើងវិញជាបន្តបន្ទាប់ រួចហើយក្រសួងនឹងបើកអោយធ្វើចរាចរណ៍ជាធម្មតាឡើងវិញផងដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕