ប៉ុន្មានថ្ងៃមុននេះ លោកTrumpអតីតប្រធានាធិបតីអាមេរិកបានរងការលួចធ្វើឃាតដែលមិនបានសម្រេចនៅក្នុងមីទ្ទេញមួយក្នុងរដ្ឋPennsylvaniaដែលបណ្តាលឱ្យផ្ទុះការចាប់អារម្មណ៍ជាសកល។ ព្រឹត្តិការណ៍នេះបានកើតឡើងមុននឹងការបោះឆ្នោតសកលរបស់អាមេរិកមិនដល់៤ខែ ដែលបានឆ្លុះបញ្ចាំងពីការបែកបាក់គ្នាខាងនយោបាយនិងភាពចលាចលនៃសង្គមរបស់អាមេរិក ហើយព្រមពេលជាមួយគ្នានេះ វាក៏បានលាតត្រដាងនូវភាពវឹកវរនិងភាពប្រេះស្រាំងយ៉ាងធ្ងន់ធ្ងរនៃ”ប្រជាធិបតេយ្យបែបអាមេរិក”ចំពោះពិភពលោកជាថ្មីម្ដងទៀតផងដែរ។

ក្នុងប្រវត្តិសាស្ត្រអាមេរិក មានប្រធានាធិបតីសរុប៩នាក់ត្រូវបានគេលួចធ្វើឃាត ក្នុងនោះមាន៤នាក់ត្រូវបានស្លាប់បាត់បង់ជីវិត។ ការបែកបាក់គ្នានិងអំពើហិង្សាបានអមជាមួយ”ប្រជាធិបតេយ្យបែបអាមេរិក”ជាប់រហូត។

ប្រជាធិបតេយ្យគឺជាគុណតម្លៃរួមរបស់មនុស្សជាតិទាំងអស់ ហើយស្នូលរបស់វាគឺប្រជាជនគឺជាម្ចាស់នៃប្រទេស។ ប៉ុន្តែ តក្កវិជ្ជាដំបូងដែលរចនាដោយរបបប្រជាធិបតេយ្យបែបអាមេរិក គឺដើម្បីដំណើរការជុំវិញផលប្រយោជន៍នៃមូលធន ហើយត្រូវបានចាត់ទុកថាជា”ប្រជាធិបតេយ្យរបស់មនុស្សចំនួនតូច”។ អាមេរិកតែងតែផ្សព្វផ្សាយថា ទម្រង់នៃ”ប្រជាធិបតេយ្យក្នុងការបោះឆ្នោត”របស់ខ្លួនជាគំរូនៃ”វិធីតែមួយគត់ដែលអាចធ្វើទៅបាន”ដើម្បីសម្រេចបាននូវប្រជាធិបតេយ្យនិងជាស្តង់ដារសម្រាប់វាយតម្លៃថា តើប្រទេសផ្សេងទៀតមានប្រជាធិបតេយ្យឬអត់។

ប៉ុន្តែ ប្រធានាធិបតីអាមេរិក មិនមែនត្រូវបានជ្រើសរើសដោយផ្ទាល់ដោយអ្នកបោះឆ្នោតនោះទេ។ អ្នកបោះឆ្នោតរបស់អាមេរិកគឺ”ត្រូវភ្ញាក់ខ្លួន”នៅពេលពួកគេបោះឆ្នោត ហើយបន្ទាប់ពីការបោះឆ្នោត អ្នកបោះឆ្នោតក៏បានស្ថិតនៅក្នុង”ដំណាក់កាលស្ងប់ស្ងាត់”ដែរ។មិនថាបក្សមួយណាជាប់ឆ្នោតក៏ដោយ អ្នកនយោបាយដែលទើបជាប់ឆ្នោតថ្មីបានត្រឹមតែសន្យាតែមាត់ ប៉ុន្តែមិនដោះស្រាយបញ្ហាជាក់ស្តែងនោះឡើយ។ប្រព័ន្ធនយោបាយរបស់អាមេរិកមិនអាចឆ្លើយតបទៅនឹងអ្នកបោះឆ្នោតក្នុងរយៈពេលយូរឡើយ ផ្ទុយទៅវិញបានបោកប្រាស់អ្នកបោះឆ្នោត វាមុខជានឹងនាំឱ្យអ្នកបោះឆ្នោតមិនពេញចិត្តជាមិនខាន។ ពេលថ្មីៗនេះ តាមការស្ទង់មតិមួយរបស់ស្ថាប័នស្ទង់មតិGallupបង្ហាញឱ្យឃើញថា មានមនុស្សពេញវ័យអាមេរិកត្រឹមតែ២៨ភាគរយតែប៉ុណ្ណោះដែលបានសម្តែងការពេញចិត្តចំពោះស្ថានភាពប្រជាធិបតេយ្យរបស់អាមេរិក ដែលបានបំបែកកំណត់ត្រាទាបបំផុតក្នុងរយៈពេល៤០ឆ្នាំកន្លងមក។

នៅពេលដែលនយោបាយអាមេរិកត្រូវបានចាប់ជំរិតដោយក្រុមជ្រុលនិយមមួយចំនួនតូចពីមួយថ្ងៃទៅមួយថ្ងៃ នោះផលប្រយោជន៍របស់ប្រជាជនអាមេរិកភាគច្រើនដាច់ខាតមុខជានឹងរងការខាតបង់ជាមិនខាន។ តាមទិន្នន័យដែលចេញផ្សាយដោយក្រសួងស្ថាប័នរដ្ឋាភិបាលនិងស្ថាប័នស្រាវជ្រាវពាក់ព័ន្ធរបស់អាមេរិកក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះបង្ហាញថា នៅប្រទេសអាមេរិក មានប្រជាជន៣៧.៩លាននាក់រស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ មានមនុស្សជាង៦៥ម៉ឺននាក់គ្មានទីជម្រក មនុស្សចំនួនជាង១សែននាក់បានស្លាប់បាត់បង់ជីវិតដោយសារប្រើប្រាស់គ្រឿងញៀនហួសកម្រិតក្នុងមួយឆ្នាំ ហើយមនុស្សចំនួនប្រហែល៤ម៉ឺន៣ពាន់នាក់បានស្លាប់បាត់បង់ជីវិតដោយសារព្រឹត្តិការណ៍អំពើហិង្សាដោយកាំភ្លើងក្នុងមួយឆ្នាំ។ល។

លើសពីនេះទៀត ការបែកបាក់គ្នាខាងនយោបាយដែលមានសភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃបានបណ្តាលឱ្យសង្គមអាមេរិកប្រេះស្រាំកាន់តែខ្លាំងឡើងៗ ដែលបានរង្គោះរង្គើនូវទំនុកចិត្តរបស់ប្រជាជនអាមេរិកថែមមួយកម្រិតទៀត។ មជ្ឈមណ្ឌលស្រាវជ្រាវPewដែលជាស្ថាប័នស្ទង់មតិរបស់អាមេរិកបានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃទី១០ខែកក្កដាថា យោងតាមការស្ទង់មតិនាពេលថ្មីៗនេះបង្ហាញឱ្យឃើញថា មានប្រជាជនអាមេរិកត្រឹមតែ១៩ភាគរយប៉ុណ្ណោះទេដែលជឿជាក់យ៉ាងមុតមាំថា នយោបាយប្រជាធិបតេយ្យរបស់អាមេរិកគឺជាគំរូសម្រាប់ប្រទេសដទៃទៀតធ្វើត្រាប់តាម ផ្ទុយទៅវិញ មានប្រជាជនអាមេរិក៧២ភាគរយយល់ឃើញថា”ប្រជាធិបតេយ្យបែបអាមេរិក”ធ្លាប់មានភាពរុងរឿងថ្កុំថ្កើង ប៉ុន្តែឥឡូវនេះ វាលែងគួរឱ្យកោតសរសើរទៀតហើយ។

ទោះបីជាប្រជាធិបតេយ្យអាមេរិកកំពុងប្រឈមមុខនឹងបញ្ហាគ្រប់បែបយ៉ាងក៏ដោយ ក៏ប៉ុន្តែអាមេរិកមិនបានគិតពិចារណាពីកំហុសរបស់ខ្លួននោះទេ ហើយនៅតែបន្តនាំចេញទស្សនៈតម្លៃប្រជាធិបតេយ្យបែបអាមេរិកទៅកាន់ពិភពលោក ដោយប្រើប្រាស់បញ្ហាប្រជាធិបតេយ្យមកគាបសង្កត់ប្រទេសដទៃ ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន និងធ្វើឱ្យការបែកបាក់គ្នានៃសហគមន៍អន្តរជាតិនិងការបដិបក្ខជាក្រុមមានសភាពកាន់តែធ្ងន់ធ្ងរ។ការផ្សព្វផ្សាយ”លទ្ធិម៉ុនរ៉ូថ្មី”នៅអាមេរិកឡាទីន ញុះញង់អុជអាលឱ្យមាន”បដិវត្តន៍ពណ៌”នៅអឺរ៉ុបនិងអាស៊ី រៀបចំយ៉ាងម៉ត់ចត់នូវអ្វីដែលហៅថា”និទាឃរដូវអារ៉ាប់”នៅអាស៊ីខាងលិចនិងអាហ្វ្រិកខាងជើង។ល។

ពេលបច្ចុប្បន្ននេះ អ្នកផងទាំងឡាយបានមើលឃើញកាន់តែច្បាស់លាស់ថា ធាតុពិតនៃប្រជាធិបតេយ្យបែបអាមេរិក គឺជាការធានាបាននូវការគ្រប់គ្រងផ្ទៃក្នុងរបស់មនុស្សមួយចំនួនតូច និងគាំពារអនុត្តរភាពរបស់ពួកគេចំពោះបរទេស ដែលវានៅសែនឆ្ងាយពីប្រជាធិបតេយ្យពិតប្រាកដ។ប្រជាធិបតេយ្យបែបនេះមិនត្រូវការក៏បានដែរ!

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕