កាលពីថ្ងៃទី១៥ខែសីហានៅ៧៩ឆ្នាំមុន ប្រទេសជប៉ុនប្រកាសសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ ។ បន្ទាប់ពីឆ្លងកាត់ការតស៊ូប្រយុទ្ធបង្ហូរឈាមអស់រយៈពេល១៤ឆ្នាំ ប្រជាជនចិនបានធ្វើពលីកម្មយ៉ាងធ្ងន់ធ្ងរ ហើយទទួលបានជ័យជម្នះដ៏មហិមានៃការប្រយុទ្ធប្រឆាំងនឹងជប៉ុន ។

ប៉ុន្តែ ព្រឹកថ្ងៃទី១៥ខែសីហា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានចូលបច្ច័យដល់ស្តូបយ៉ាស៊ូគូនីដែលតម្កល់ទុកផ្លាកព្រលឹងនៃអ្នកទោសថ្នាក់កំពូលនៃសង្គ្រាមលោកលើកទីពីរក្នុងនាមជាអគ្គនាយកនៃបក្សសេរីប្រជាធិបតេយ្យ ហើយអ្នកនយោបាយជាច្រើននាក់ដូចជារដ្ឋមន្ត្រីការពារជាតិជប៉ុនជាដើមក៏បានទៅគោរពវិញ្ញានក្ខន្ធនៅស្តូបយ៉ាស៊ូគូនីដែរ ។ តែព្រមពេលជាមួយគ្នានេះ លោក Shimizu Hideo អតីតពលទាហាននៃកងទ័ពលេខ“៧៣១”នៃកងទ័ពជប៉ុនដែលមានអាយុ៩៤ឆ្នាំបានទៅដល់ក្រុង Harbin របស់ចិន ដើម្បីសុំខមាលទោស។

ទង្វើ “សែនខ្មោច”របស់អ្នកនយោបាយជប៉ុន បង្កើតជាការប្រៀបធៀបយ៉ាងច្បាស់លាស់ជាមួយនឹងសតិសម្បជញ្ញៈពិនិត្យទោសកំហុសរបស់អតីតពលទាហានជើងចាស់របស់ជប៉ុន ។ ប្រការនេះនាំឱ្យមជ្ឈដ្ឋានខាងក្រៅមានការព្រួយបារម្ភយ៉ាងខ្លាំងនិងប្រុងប្រយ័ត្នកម្រិតខ្ពស់ចំពោះប្រតិបត្តិការប្រកបដោយគ្រោះថ្នាក់របស់ជប៉ុនដែលចង់ស្តារចក្រពត្តិនិយមឡើងវិញ ។
ក្នុងដំណើរនៅប្រទេសចិនលើកនេះ លោក Shimizu Hideo បានខមាលទោសនៅចំពោះមុខ “សិលាចារឹកសន្តិភាពនៃការសុំទោសនិងមិនធ្វើសង្គ្រាម” ហើយបានទស្សនាសាលពិព័រណ៍ភស្តុតាងនៃ “កងទ័ពលេខ៧៣១”នៃកងទ័ពជប៉ុនដែលចូលឈ្លានពានប្រទេសចិន ព្រមទាំងទៅធ្វើការបញ្ជាក់នៅកន្លែងដូចជាទីតាំងចាស់នៃកងការពារ ទីសំណល់ចាស់នៃបន្ទប់ពិសោធន៍វីរុសនិងទីតាំងចាស់នៃបន្ទប់ពិសោធន៍របួសដោយសារត្រជាក់ខ្លាំងជាដើម ។ កាលនោះ “កងទ័ពលេខ៧៣១”នៃកងទ័ពជប៉ុនដែលចូលឈ្លានពានប្រទេសចិនរបស់លោក Shimizu Hideo គឺជាមហាជំរំនៃកងទ័ពជប៉ុនដែលគ្រោងរៀបចំនិងធ្វើសង្គ្រាមវីរុសក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ ពួកគេបណ្តុះបាក់តេរីបង្កជំងឺ ធ្វើការវះកាត់មនុស្សរស់និងធ្វើពិសោធន៍លើរាងកាយមនុស្ស ដែលជាទង្វើដ៏សាហាវព្រៃផ្សៃ ។ រយៈពេលជាង៧០ឆ្នាំកន្លងទៅនេះ លោក Shimizu Hideo បានរងទុក្ខបុកម្នេញពីសុបិន្តអាក្រក់ ។ អត្ថន័យនៃដំណើររបស់លោកលើកនេះគឺ ធ្វើជាសក្សីនិងលាតត្រដាងពីបទឧក្រិដ្ឋដ៏សម្ងាត់នៃ “កងទ័ព៧៣១” និងលាតត្រដាងចេតនាអាក្រក់របស់ភាគីជប៉ុនដែលចង់បិទបាំងភស្តុតាងនៃ “កងទ័ព៧៣១”ថែមមួយកម្រិតទៀត ។ នេះមិនត្រឹមតែបានបង្ហាញពីសតិសម្បជញ្ញៈបុគ្គលនិងសេចក្តីក្លាហានដ៏ធំធេងរបស់លោកប៉ុណ្ណោះទេ ថែមទាំងក៏ព្រមានមនុស្សមួយចំនួនរបស់ជប៉ុនថា ការពិតជាក់ស្តែងមិនអាចលាក់កំបាំងនោះទេ ហើយទង្វើឧក្រិដ្ឋកម្មក៏មិនត្រូវបានលើកលែងដែរ ។
ចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ទើបអាចឆ្ពោះទៅរកអនាគត ។ ប៉ុន្តែអ្នកផងទាំងពួងបានឃើញថា រាល់ពេលដល់ “ថ្ងៃ១៥សីហា”និងពេលវេលាដ៏សំខាន់ផ្សេងទៀត តែងតែមានអ្នកនយោបាយស្តាំនិយមមួយចំនួនទៅគោរពវិញ្ញានក្ខន្ធនៅស្តូបយ៉ាស៊ូគូនីជាសាធារណៈ ដើម្បីអន្ទងព្រលឹងនៃចក្រពត្តិនិយម ។

ក្រោមការជំរុញនៃកងកម្លាំងស្តាំនិយម សៀវភៅសិក្សាប្រវត្តិសាស្ត្រជប៉ុនបានលុបចោលខ្លឹមសារអំពីសង្គ្រាមឈ្លានពានចិនដោយចេតនា ហើយបកស្រាយសង្គ្រាមឈ្លានពានចិននិងហេតុការណ៍សម្លាប់រង្គាលនៅក្រុង Nanjing ជាដើមទៅជា “សង្គ្រាមរវាងជប៉ុននិងចិន”និង “ហេតុការណ៍ក្រុង Nanjing ” ។ អំពីរឿងនេះ លោក Shimizu Hideo បានរិះគន់ថា សង្គ្រាមគឺសោកនាដកម្មខ្លាំងណាស់ ប៉ុន្តែអាកប្បកិរិយារបស់អាជ្ញាធរជប៉ុនគួរឱ្យគេខឹងសម្បារ ពោលគឺមិនត្រឹមតែបដិសេធយ៉ាងខ្លាំងអំពីវត្តមាននៃ “កងទ័ព ៧៣១”ប៉ុណ្ណោះទេ ហើយអ្នកនយោបាយមួយចំនួនគ្មានការគោរពចំពោះការពិតជាក់ស្តែងប្រវត្តិសាស្ត្រនិងការពិនិត្យកំហុសចំពោះទំនួលខុសត្រូវលើសង្គ្រាមទាល់តែសោះ ។

ពិភពលោកបច្ចុប្បន្ននេះគឺអសន្តិភាពណាស់ បណ្ដាប្រទេសអាស៊ីប្រាថ្នាចង់បានសន្តិភាពនិងស្ថិរភាព ។ បើចង់ដើរបកត្រឡប់ទៅប្រវត្តិសាស្ត្រវិញ នោះប្រជាជននៅទីនេះគឺច្បាស់ជាមិនទទួលយកមុនគេ ។ អ្នកនយោបាយមួយចំនួនរបស់ជប៉ុនចាំបាច់ត្រូវស្គាល់ឱ្យច្បាស់ថា មានតែចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ពិនិត្យកំហុសយ៉ាងស៊ីជម្រៅទៅលើប្រវត្តិសាស្ត្រឈ្លានពានចក្រពត្តិនិយម និងប្រកាន់ខ្ជាប់ “រដ្ឋធម្មនុញ្ញសន្តិភាព” ទើបអាចលាងជម្រះស្នាមប្រឡាក់ក្នុងប្រវត្តិសាស្ត្រ ។ ការបំភ្លៃនិងបិទបាំងបទឧក្រិដ្ឋកម្មឈ្លានពានណាមួយ រមែងតែបរាជ័យនៅចំពោះមុខការពិត វាមុខជានឹងរងការធ្វើពហិការយ៉ាងដាច់ខាតពីកម្លាំងយុត្តិធម៌ជាមិនខាន ៕

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍ ៖

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕