បងប្អូនបង្កើត២នាក់ បានវាយមេប៉ុស្តិ៍ព្រែកដាច់ បែកក្បាលដេរជាង១០ថ្នេរ ក្នុងភូមិព្រែកតូច ស្រុកលើកដែក

ខេត្តកណ្តាល ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង០៥នាទី នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បងប្អូនបង្កើត២នាក់ បានព្រួតគ្នាវាយមេប៉ុស្តិ៍ព្រែកដាច់ បែកក្បាលដេរជាង១០ថ្នេរ និង ប៉ូលិសប៉ុស្តិ៍ម្នាក់ទៀតអោយរងរបួសផងដែរ ។ដែលស្ថិតនៅចំណុចលើស្ពានព្រែកតម្បាញក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ក្រោយប្រព្រឹត្តបទល្មើស រួច សមត្ថកិច្ចបានឃាត់ខ្លួនជនទំនើងទាំង២នាក់ នេះ  ។

សមត្ថកិច្ច បានអោយដឹងថា : ជនរងគ្រោះ២នាក់ គឺទី១ លោក ភន ភឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ និងទី២ លោក ឈិន តុលា ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរ ជាមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ ។

ហើយចំណែកជនសង្ស័យមានគ្នា២នាក់ ដូចគ្នាគឺ ទី១ឈ្មោះ លី រ៉ាវ៉ាន ភេទប្រុស អាយុ២២ ឆ្នាំ និង ទី២ឈ្មោះ លី រ៉ាវុធ ភេទប្រុស អាយុ២៩ឆ្នាំ ។

ដំណើររឿងនេះ គឺ ជនរងគ្រោះទាំង២នាក់ បានទៅហូបបាយនៅអាហារដ្ឋានខាងជើងព្រែកតំបាញ ។ ពេលកំពុងហូបបាយ ក៏មានប្រជាពលរដ្ឋរាយការណ៍តាមទូរស័ព្ទថា មានក្មេងៗមួយក្រុមឈរលើស្ពានឡូឡានិងមានកាយវិកាមិនសមរម្យ ។

ភ្លាមនោះជនរងគ្រោះ ក្នុងនាមខ្លួនជាសមត្ថកិច្ចក៍បានជិះម៉ូតូ ទៅមើល លុះដល់ចំណុចលើស្ពានក៏បានឈប់ហើយប្រាប់ទៅក្រុមក្មេងៗនោះអោយទៅផ្ទះកុំប្រលែងគ្នាលើស្ពានក្រែងមានគ្រោះថ្នាក់ ហើយឈ្មោះ លី រ៉ាវ៉ាន បានស្រែកគំហ៊កមកលើជនរងគ្រោះ ។ ពេលនោះជនរងគ្រោះបានយកដំបងឆក់ចង្អុលអោយជនសង្ស័យដើរទៅផ្ទះ ឈ្មោះ លី រ៉ាវ៉ាន ក៏បានដើរទៅប្រាប់ ឈ្មោះ លី រ៉ាវុធ ដែលត្រូវជាបងប្រុសបង្តើត ថាមានគេរកវាយខ្លួន ។ ឈ្មោះលី រ៉ាវុធ បានដើរទៅហើយក៏បាននិយាយថាអ្នកណារកវាយប្អូនអញ ហើយក៏បានស្ទុះមកដណ្តើមដំបងឆក់ហើយបានវាយសំពងទៅលើក្បាលជនរងគ្រោះបណ្តាលអោយបែកក្បាល២កន្លែងដេរចំនួន១៥ថ្នេរ ។

ចំណែកជនសង្ស័យជាប្អូនបានស្ទុះមកវាយទៅលើឈ្មោះឈិន តុលា ត្រូវចំករនិងទ្រូង ។ ក្រោយពីត្រូវរបួស ជនរងគ្រោះបានរាយការណ៍មកអធិការ ។ ភ្លាមនោះលោកអធិការ បានបញ្ជាមកផ្នែកជំនាញនគបាលយុត្តិធម៌អោយដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យទាំង២នាក់និងបញ្ជូនមកកាន់អធិការដ្ឋាន ធ្វើការសាកសួរ ។

ឈ្មោះ លី រ៉ាវ៉ាន និង ឈ្មោះ លី រ៉ាវុធ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះពិតប្រាកដមែន ហើយជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុកលើកដែកដើម្បីបន្តនីតិវិធី ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕