សម្បត្តិកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ដែលជំនាញខាងប្រើល្បិចយកខ្សែកកាឡៃ ដូរយកខ្សែកពិត (តែងតែហៅថាក្រុមទម្លាក់យោង )នៅភ្នំពេញ
ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្លាំងជំនាញ បានបញ្ជូនខ្លួនជនសង្ស័យប្រុសស្រីចំនួន ៤នាក់ ដែលជំនាញខាងប្រើល្បិចយកខ្សែកកាឡៃដូរយកខ្សែកពិត (ហៅថាក្រុមទម្លាក់យោង)ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចុះបង្រ្កាបករណីអំពើឆបោក (ប្រើល្បិចយកខ្សែកកាឡៃដូរយកខ្សែកពិត) នៅចំណុចមុខតូបលក់កាហ្វេ ផ្លូវបេតុង ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង ០៧ និង២០នាទីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។
ជនសង្ស័យចំនួន ០៤នាក់៖
ទី១-/ឈ្មោះ យិន វ៉ាន់នី ហៅ តាខ្មៅ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ (ឃាត់ខ្លួន គ្មានសារធាតុញៀន)។
ទី២-/ឈ្មោះ ជី ណាង ហៅ ម៉ែអាឈុន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិក្បាលដំរី២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន)។
ទី៣-/ឈ្មោះ សួន ស្រីមុំ ហៅ យាយស្វិត ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន)។
និងទី៤-/ឈ្មោះ តោ ភេទប្រុស អាយុប្រហែល ៤២ឆ្នាំ (គេចខ្លួន)។
មន្រ្តីដដែលបន្តថា ក្រោយប្រតិបត្តការកម្លាំងជំនាញ បានដកហូតសម្ភារៈបន្សល់ទុក៖ ខ្សែក ពណ៌មាស ចំនួន ០១ខ្សែ។
ជនសង្ស័យទាំងបីនាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕