RMN News >ចេញផ្សាយថ្ងៃទី 10/08/2022
ភ្នំពេញ ៖ បនល្បែងស្ទូចប្រេងកូឡា និងអាប៉ោង ដុះស្លែមួយកន្លែងនេះ លេងប្រចាំ រាប់ខែរាប់ឆ្នាំ មេបេីកតុង រត់ការបង់អោយអាជ្ញាធរ និងសមត្តកិច្ច ដែលមានទីតាំង នៅម្តុំស្ថិតនៅផ្លូវចូលផ្ទះយាយភូ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
បេីយោងតាមប្រភពព័ត៌មាន បានអោយដឹងថា : មេវង់ល្បែងបានរតការបង់អោយលោកមេប៉ុស្តិ៍ទួលសង្កែ នង សាប៊ុង និងលោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ ទេីបល្បែងនេះ គេប្រព្រឹត្តទៅបានយ៉ាងរលូន។
ជុំវិញករណីល្បែងខាងលេីនេះ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ មិនអាចសុំធ្វេីការបំភ្លឺបានទេ ដោយទូរស័ព្ទ ក្រៅតំបន់សេវា។
គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពរដ្ឋ ឲ្យស្របតាម គោល នយោបាយ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
ពលរដ្ឋលេីកឡេីងថា រាល់បទល្មេីសផ្សេងៗ ដែលកេីតឡេីងដូចជា ៖ ចោរ លួច ឆក់ ប្លន់ អំពេីហិង្សាក្នុងគ្រួសារសិតសឹងតែកេីតចេញអំពីបទល្មេីសល្បែងសុីសងខុសច្បាប់នេះឯង ។
ប្រភពបានបន្តថា ទីតាំងអាប៉ោងខាងលេី បេីកលេងជារៀងរាល់ថ្ងៃមានអ្នកចូលទៅប្រមូលម្ដុំគ្នាលេងយ៉ាងច្រេីន កុះករ លេលេងចាញ់ឈ្នះ រាប់លានរៀល អ្នកខ្លះអស់លុយ អ្នកខ្លះអស់ម៉ូតូ ដល់ផ្ទះបង្កបញ្ហានៅក្នុងគ្រួសារ ។
ប្រជាពលរដ្ឋ ទទូចស្នេីរសុំដដល់ លោក ឃួន ស្រេង អភិបាល ននៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក ស ថេត ស្ស្នងការនគរបារាជធានីភ្នំពេញ មេត្តាមានវិធានការទប់ស្កាត់និងបង្ក្រាប បនល្បែងសុីសង ខុសច្បាប់ទាំងនេះផង។
អង្គភាពសារព័ត៌មានយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ឬសមុីភាគីពាក់ព័ន្ធណាមួយរៀងរាល់ម៉ោងធ្វើការដើម្បីឱ្យពលរដ្ឋអស់មន្ទិលសង្ស័យ៕ដោយ : N7
https://www.rmn.asia