ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ចំនួន០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក គង់ សុភិន មេបញ្ជាការ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី បានចុះសហការជាមួយកម្លាំងចម្រុះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សរុបចំនួន១៦នាក់ មធ្យោបាយបាឡាស្មាច់ចំនួន០៤គ្រឿង ដឹកនាំដោយលោក លី ផល្លីន អភិបាលរងស្រុក ចុះបង្រ្កាបបទល្មើសនេសាទ តាមដងទន្លេក្នុងភូមិសាស្រ្តក្រោយភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
+លទ្ធផលដកហូតបានដូចខាងក្រោម៖
១-រុះរើរបាំងចំនួន១៧កន្លែង ប្រវែង ៨០០ម៉ែត្រ ក្នុងនោះ:
-របាំងសាច់អួន ចំនួន០៦ កន្លែង ប្រវែង៣៥០ ម៉ែត្រ
-របាំងស្បៃមុង ចំនួន ១១កន្លែង ប្រវែង ៤៥០ម៉ែត្រ
២-លូសរុប ១២មាត់ ក្នុងនោះ:
-លូសាច់អួន ចំនួន០៦មាត់
-លូស្បៃមុង ចំនួន០៦មាត់
៣-បង្គោលសរុបចំនួន៣៥០ដើម
៤-លែងត្រីចម្រុះ ចំនួន១៥០គីឡូក្រាម។
សម្ភារៈ និងវត្ថុតាង បានកាប់បំផ្លាញនៅនឹងកន្លែង៕
https://www.rmn.asia