Month: May 2025

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មូស នៅបរិវេណវត្តចំនួន០២ ក្នុងសង្កាត់ព្រែកកំពឹស!

នារសៀលថ្ងៃអង្គារទី ២៧-០៥-២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារចុះជាបន្តបន្ទាប់ ធ្វើការបាញ់ថ្នាំសម្លាប់មូសនៅក្នុងបរិវេណវត្តចំនួន០២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី ដើម្បីជាការចូលរួមចំណែក ជួយបង្ការទប់ស្កាត់ កាត់បន្ថយការឆ្លងរីករាលដាលជំងឺគ្រុនឈាមនៅក្នុងមូលដ្ឋាន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតអបអរសាទរ និងសូមគោរពជូនពរ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ក្នុងឱកាសព្រះមហាក្សត្រ ព្រះរាជទានគោរមងារជា «សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង»

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិតសូមចូលរួមអបអរសាទរ និងគោរពជូនពរ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគោរមងារជា «សម្តេចឥស្សរវិទេសបញ្ញា» តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី២៦…

មេទ័ពកម្ពុជា-ថៃ បើកការចរចារកដំណោះស្រាយ ក្រោយប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែនតំបន់មុំបី

(ឧត្តរមានជ័យ)៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានចាប់ផ្តើមបើកការចរចានៅច្រកអន្តរជាតិអូរស្មាច់ ដើម្បីរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពប្រទេសទាំងពីរ នៅតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ចំណែកភាគីថៃដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ាណា ក្លេវផ្លតធូក…

ផ្លូវបេតុង១ខ្សែមានប្រវែង១៥៣ម៉ែត្រការ៉េ ទទឹង ៥ម៉ែត្រ កម្រាស់១តឹកកន្លះ ស្ថិតក្នុងភូមិកំបូល ត្រូវបានអាជ្ញាធរ សង្កាត់កំបូល ខណ្ឌកំបូល ធ្វើការ កសាងឡើង ដើម្បីសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ភ្នំពេញ: ផ្លូវបេតុង១ខ្សែមានប្រវែង១៥៣ម៉ែត្រការ៉េ ទទឹង ៥ម៉ែត្រ កម្រាស់១តឹកកន្លះ ស្ថិតនៅក្នុងភូមិកំបូល ត្រូវបានថ្នាក់ដឹកនាំអាជ្ញាធរដែនដី សង្កាត់កំបូល ខណ្ឌកំបូល ធ្វើការចាក់ដី កំទេចថ្មលុបជង្ហុកក្រហេងក្រហូង គៀរកិន បង្ហាប់ ចាក់ប៉េតុង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ កាលពីនៅព្រឹកថ្ងៃទី២១/ ២២ ខែឧសភា ឆ្នាំ២០២៥…

កម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែតចុះបង្ក្រាបក្រុមក្មេងទំនើង១ក្រុម មានគ្នាជាង ១០នាក់ ជិះម៉ូតូចំនួន ០៥ គ្រឿង ប្រដាប់ដោយ កាំបិតផ្គាក់ដំបង និងដុំថ្ម បានធ្វើសកម្មភាពចុះទៅកាប់និងគប់ម៉ូតូរបស់បុគ្គលិកក្នុងហាងបណ្ដាលឲ្យរងការខូចខាតត្រូវបានកំលាំងនគរបាលក្រុងប៉ោយប៉ែតបង្រ្កាបបានខ្លះហើយ

ក្រុងប៉ោយប៉ែត : ដោយយោង តាមបទបញ្ជារបស់លោក ឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ធ្វើការដឹកនាំកម្លាំងស្រាវជ្រាវ ករណីក្មេងទំនើង១ក្រុម មានគ្នាជាង ១០នាក់ ជិះម៉ូតូចំនួន ០៥ គ្រឿង ប្រដាប់ដោយ…

ក្រុមការងារ អាវុធហត្ថខណ្ឌ៧មករា ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព!

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សយ ចាន់ឌី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា បានចាត់តំណាងប្រគល់ថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,២១០,០០០រៀល​ (ពីរ​លាន​ម្ភៃ​មួយ​មុឺនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារលោក នាយចំណង់​ ចក់​ ច័ន្ទ​វិក្រាន្ត ជំនួយការខណ្ឌ ដែលឪពុករបស់លោកទទួលមរណៈភាព…

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខដល់សមាជិកចំនួន២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់គ្រួសារសមាជិក ចំនួន២នាក់ ក្នុងរួមមាន ៖ ១.លោកអនុសេនីយ៍ត្រី​ ប្រាក់​…

មន្ដ្រីនគរបាលរាជធានីភ្នំពេញម្នាក់ ដែលបើករថយន្ដបុកមនុស្សស្លាប់ និងរបួស ត្រូវបានតុលាការសម្រេចឃុំខ្លួន ក្រោយតំណាងអយ្យការចោទប្រកាន់

ភ្នំពេញ : ការចេញដីកាបង្គាប់ឲ្យឃុំខ្លួន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ ធ្វើឡើងក្រោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់នគរបាលឈ្មោះ ហ៊ុន ហេង ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់, របួសអ្នកដទៃ និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង» ប្រព្រឹត្តនៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើមហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន…

ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧២ យាងចូល ៧៣ព្រះវស្សា

ទូលព្រះបង្គំជាខ្ញុំ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតអំពី ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមក្រាបបង្គំទូលថ្វាយនូវ ព្រះសព្ទសាធុការពរ បវរសួស្ដី សិរីមង្គលមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមរាជ្យសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ ភាពចម្រុងចម្រើនសម្បូរសប្បាយ ថ្កុំថ្កើន…

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំលោកឧត្តមសេនីយ៍ ស្នងការរង អញ្ជើញចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម…

You missed