RMN News : ចេញផ្សាយថ្ងៃទី ១០.០៦.២០២២
https://www.rmn.asia

ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋរងចាំមើលថា ខណៈពេល ការ​​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ ត្រូវបានបញ្ចប់ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានហ៊ានបង្ក្រាបទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទដុះស្លែមួយកន្លែងខាងលើនេះដែរឬទេ? ល្បីថាម្ចាស់ទីតាំង​ មានខ្នងបង្អែកយ៉ាងក្រាស់ ទើបសមត្ថកិច្ចមូលដ្ឋានមិនធ្វើការបង្ក្រាបយ៉ាងដូច្នេះ ?

តាមការបញ្ជាក់អះអាងពីប្រជាពលរដ្ឋដែលរស់នៅម្ដុំទីតាំងខាងលើបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ពីទីតាំងខាងលើនេះ មានក្មេងស្ទាវនិងគ្រប់សមាសភាព ចូលមកសម្ងំលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ យ៉ាងគគ្រឹកគគ្រេង ជាពិសេសក្មេងញៀនថ្នាំ ស្ថិតនៅភូមិ​ទី៧ ផ្លូវ ៨៦ សង្កាត់ស្រះចក(តំបន់បឹងកក់) ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ ។

ហើយល្បែង​ស៊ីសង​ប្រប្រភេទតាម​ទូរទស្សន៍​នេះ​មិនមែន​ មាន​តែនៅ​កន្លែង​នេះ​តែ​មួយ​ទេ​ នៅ​មាន​មួយ​ទីតាំង​ទៀត​ ដែរលនៅ​ក្បែរ​នោះ​ជជាប់ផ្ទះសំណាក់សួស្ដី ។

ពលរដ្ឋ​ដែល​រស់​នៅ​ទីនោះ​ដាក់​ការ​សង្ស័យ​ថា​ ប្រហែល​លោក ចៅ​សងសង្កាត់ស្រះចក និងអាជ្ញាធរពាក់ព័ន្ធ ត្រូវ​ថ្នាំសន្ដំ​គេ​ហើយ​មេីលទៅ​ បាន​ជា​មេីល​មិន​ឃេីញ​កន្លែង​បេីក​ល្បែង​ស៊ីសង​ដែលនៅ​ទីតាំងខាងលើ(តំបន់បឹងកក់)។

ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងទាំងអស់នោះ សំណសំណូមពរដល់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និង លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ មានវិធានការចំពោះទីតាំងល្បែង​ស៉ី​សងខាង​លេី​នេះផង។

សូមបញ្ជាក់ថា កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។

បើយោងតាមច្បាប់ បទល្មើសល្បែងស៊ីសង ក្នុងជំពូកទី ៣ ទោសបញ្ញត្តិបានចែងនៅក្នុង មាត្រាទី ៤ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ១០០០០ រៀលដល់ ៥០០០០ រៀលឬដាក់ពន្ធនាគារពី ១ថ្ងៃដល់ ១ខែក្នុងករណីមិនរាងចាលទៀត ទោសពិន័យជាប្រាក់ពី ២០ម៉ឺនរៀល ដល់ ៥ សែនរៀល ដាក់ពន្ធនាគារពី ១ខែដល់ ១ឆ្នាំ ។

មាត្រាទី ៥ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥លានរៀល ដល់ ២០លានរៀល នឹងដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកល្បែងស៊ីសង អ្នកចាត់ចែង និងភ្ងាក់ងារស៊ីសង ក្នុងករណីពុំរាងចាល ត្រូវផ្ដន្ទាទោសពិន័យដាក់ពន្ធនាគារខាងលើជាអតិបរិមា នឹងមានមាត្រាទី ៦ / ៧ / ៨ / ៩ /១០និង ១១ ទៀតផង ។

ក្រុមការងារអ្នកសារព័ត៌មានយើង Raksmey News /RMN News រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕ N 7
ទូរសព្ទទំនាក់ទំនង : 012278222
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed