រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ០១និង៥៥ នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុចផ្ទះលក់ ឥវ៉ាន់ចាប់ហួយ ដែលស្ថិតនៅផ្លូវបេតុង (ព្រែកបារាំង) ភូមិតាង៉ៅក្រុម០៦ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ម្ចាស់ទី១: ឈ្មោះ អ៊ុក សារ៉ុម ភេទ ប្រុស អាយុ ៥៣ ឆ្នាំ មុខរបរ លក់ដូរ ម្ចាស់ទី២ ឈ្មោះ អ៊ុក ផាន់ណា ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ លក់ដូរ ម្ចាស់ទី៣ ឈ្មោះ ប៉ុល សុភី ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ រត់ម៉ូតូកង់កង់បី ។
ករណីអគ្គីភ័យនេះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ។
ប្រភេទសំណង់: ថ្មក្រោមលើឈើ ទំហំ ០៨ម៉ែត្រ x ១២ម៉ែត្រ ។ ខូចខាតសម្ភារៈ: ឆេះខូចខាតផ្ទះចំនួន០១ខ្នងអស់ទាំងស្រុង ទំហំ ៨ម៉ែត្រ x ១២ម៉ែត្រ ស្មើរនឹង ០៣ បន្ទប់ និងសម្ភារៈប្រើប្រាស់អស់ ៨០% និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងមិនមានបណ្ដាលឱ្យនរណាម្នាក់ឲ្យរងរបួសនិងមនុស្សស្លាប់ឡើយ ។
កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រេីប្រាស់រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ០៣ គ្រឿង ប្រេីប្រាសទឹកអស់ ០៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍: សាលាខណ្ឌច្បារអំពៅ ចំនួន ០១ គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ រថយន្ត ស្មើរនឹង ០៨ម៉ែត្រគូប។
- រថយន្តរបស់បុរី ប៉េង ហួត បឹងស្នោ ចំនួន ០៣ឡាន ស្មើរនឹង ២៦ម៉ែត្រគូប ។
សមត្ថកិច្ចបានធ្វើការពន្លត់អគ្គីភ័យចប់: នៅវេលាម៉ោង ០២និង៤៥ នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ៕
https://www.rmn.asia