កម្ពុជាមានទុងប្រផេះដែលជាប្រភេទសត្វកម្រចំនួន ១៥០០គូ ស្មើ៣០% នៃចំនួនទុងប្រផេះសរុបទូទាំងពិភពលោក

RMN News >October 30, 2021

ភ្នំពេញ៖ លោក នេត ភក្រ្តា អ្នកនាំពាក្យ និងរដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា, ទុងប្រផេះ មានឈ្មោះជាភាសាអង់គ្លេស Spot-billed Pelican និង ឈ្មោះវិទ្យាសាស្រ្ត Pelecanus philippensis។ ទុងប្រផេះជាប្រភទជិតទទួលរងការគំរាមកំហែងលើពិភពលោកក្នុងបញ្ជីក្រហមរបស់ IUCN ហើយប្រភេទនេះមានវត្តមាននៅប្រទេសនេប៉ាល់ ឥណ្ឌូនេស៊ី ថៃ វៀតណាម ឡាវ និងមានកន្លែងបន្តពូជតែនៅ ឥណ្ឌា ស្រីលង្កា និងកម្ពជាប៉ុណ្ណោះ។ ប្រទេសកម្ពុជា គឺជាជម្រកពងកូនរបស់វាចុងក្រោយបំផុតតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ។

លោករដ្ឋលេខាធិការបានបន្តថា, ទុងប្រផេះមានប្រវែងខ្លួន ១២៧-១៤០ស.ម ពេលបន្តពូជ៖ មាឌធំ ខ្លួនសប្រផេះ ចំពុះធំវែង ដែល​ចំពុះក្រោមរាងជាថង់ និងមានអុជៗខ្មៅពាសពេញ។ ពេញវ័យ៖ នៅលើចំពុះ និងថង់គ្មានអុជៗខ្មៅទេ។ ទីជម្រក៖ បឹង ត្រពាំង តាមមាត់សមុទ្រ ស្ទឹងធំៗ វាលភក់ តំបន់វាលទំនាប និងមានបនា្ទយពងកូនតែមួយគត់នៅកម្ពុជាគឺ តំបន់រ៉ាមសារព្រែកទាល់ ហើយក៏ជាកន្លែងបន្តពូជពងកូនចុងក្រោយបំផុតរបស់ប្រភេទនេះ នៅតំបន់អាស៊ីអាគ្នេយ៍។​ រដូវបន្តពូជ៖ ចាប់ពី ខែវិច្ឆិកា ដល់ ខែឧសភា មានពងពី ៣-៤។

បន្ទាប់ពីបន្តពូជពងកូននៅតំបន់បឹងទន្លេសាប ប្រភេទនេះបាននាំកូនចៅផ្លាស់ទី ​រាយប៉ាយទៅកាន់តំបន់ដីសើមផ្សេងៗទៀតក្នុងប្រទេស និងមួយចំនួនរាយប៉ាយដល់ប្រទេស ជិតខាង ដើម្បីរស់នៅ និងរកចំណី និងត្រឡប់មកកាន់តំបន់បឹងទន្លេសាបវិញនៅរដូវបន្តពូជ។ ​

កត្តាគំរាមកំហែងសំខាន់ៗ​ទៅលើប្រភេទនេះគឺ៖ ការប្រមាញ់ និងប្រមូលពងកូនពីកន្លែងបន្តពូជ ការជួញដូរ ការបាត់បង់ទីជម្រក និងការរំខានដោយសកម្មភាព​មនុស្ស។  

ប្រភេទទុងប្រផេះនេះ ត្រូវបានការពារយ៉ាងតឹងរឹង​នៅតាមតំបន់ការពារធម្មជាតិ ដោយមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន នុងអង្គការដៃគូ WCS ជាពិសេសកន្លែងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់ ហើយក៏បាននិងកំពុង​អនុវត្តកម្មវិធីពិនិត្យ អង្កេត តាមដានពីបម្រែបម្រួលចំនួនប្រភេទនេះផងដែរ ដែលបច្ចុប្បន្នមានចំនួនសរុប ១៥០០គូ ដែលចំនួននេះស្មើនឹង៣០% នៃចំនួនសរុបទូទាំងពិភពលោក។ ទុងបនរផេះនៅលើពិភពលោក ត្រូវបានប៉ាន់ស្មានថាមានចន្លោះពី ៨៧០០ ទៅ ១២០០០ ក្បាល៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕