សង្គ្រាមរវាងសមត្តកិច្ចនិងជនបរទេសផ្ទុះអាវុធទាំងកណ្ដាលអាធ្រាតក្នុងកន្លែងផឹកសុីមួយកន្លែង នៅចំណុចដើមស្រល់ក្រុងប៉ោយប៉ែត សមត្ថកិច្ចកងរាជអាវុធហត្ថ មានរបួស ៣នាក់  និងឃាត់ខ្លួនជនបង្ករបាន១៥នាក់ 

ក្រុងប៉ោយបែត : (ព័ត៌មានបឋម) នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា  ឆ្នាំ២០២១  នៅវេលាម៉ោង ១២:៥៧នាទីរំលងអធ្រាត្រមានករណីផ្ទុះអាវុធយ៉ាងសាហាវរវាងសមត្តកិច្ចនិងជនបង្ករដែលជាជនបរទេសនៅក្រុងប៉ោយប៉ែត។

 លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ មកបញ្ជាក់ថា  ករណីផ្ទុះអាវុធនៅប៉ោយប៉ែត គឺជាការចុះបង្ក្រាបរបស់សមត្ថកិច្ច ចំពោះជនជាតិថៃមួយក្រុមនិងក្រុមកាងជនជាតិថៃដែលបង្ករការអុកឡុក បង្ករបញ្ហាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបន្តថា :  ក្រុមបង្ករទាំងនោះបានប្រើដប គប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំងបានប្រើអាវុធបាញ់មកលើសមត្ថកិច្ច បណ្តាលអោយកម្លាំងអាវុធហត្ថរងរបួស៣នាក់ ក្នុងនោះកម្លាំងអាវុធហត្ថម្នាក់ត្រូវគ្រាប់កាំភ្លើងដែលជនបង្ករបាញ់ធ្លាយពីថ្ពាល់ម្ខាងទៅនថ្គាមម្ខាងរងរបួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីទប់ទល់ស្ថានការណ៍ ជាលទ្ធផលសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រុមបង្ករទាំងនេះបាន ចំនួន១៥នាក់ និងកំពុងបន្តស្វែងរកតាមចាប់ខ្លួនបក្ខពួកក្រុមបង្ករបញ្ហាបន្តបន្ទាប់ទៀត ។

កម្លាំងសមត្ថកិច្ចដែលរងរបួសត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ករណីខាងលើនេះស្ថិតនៅក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ច នៅឡើយ ។ក៏ប៉ុន្តែ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនងឿងឆ្ងល់ថា ជនជាតិថៃជាអ្នកបាញ់តបជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថឬយ៉ាងណា? ហេតុអ្វីបានជាជនបរទេសមានអាវុធប្រើប្រាស់ហើយមកបាញ់តបជាមួយសមត្ថកិច្ច?ឬមួយមានមន្ត្រីដែលជាកងកម្លាំង ជាអ្នកកាងជនជាតិថៃ(បើ មន្ត្រីស៊ីវិលមិនមានអាវុធប្រើទេ) ទើបបណ្ដាលឱ្យមានការ បង្កដោយផ្ទុះអាវុធយ៉ាងដូច្នេះ?។

ព័ត៍មានលម្អិតនិងដំណើរដើមទងនៃសាច់រឿងនេះអង្គភាពយើងនឹងលើកយកមកផ្សាយបន្ថែមទៀតនាពេលឆាប់ៗខាងមុខនេះ។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed