ព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី៣ ប្រជាពលរដ្ឋ ប្រមាណជាង៥ម៉ឺននាក់ មកលេងកម្សាន្ត តាមបណ្តោយសួនច្បារ
![](http://rmn.asia/wp-content/uploads/2021/11/E877297A-9F29-4AF0-8701-7399704FB1B3-1024x768.jpeg)
ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ ក្នុងថ្ងៃនឹងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី៣ នេះឃើញថា ប្រជាពលរដ្ឋ ប្រមាណជាង៥ម៉ឺននាក់បានបន្តមក លេងកម្សាន្តតាមបណ្តោយសួនច្បារ នានា ពិសេសសួនច្បារ មុខព្រះបរមរាជវាំង ដោយពួកគាត់បានពាក់ម៉ាស់ រក្សាគម្លាតសង្គមបានជាយ៉ាងត្រឹមត្រូវ ពិសេសប្រើប្រាស់អាល់កុលលាងដៃជាប្រចាំ ផងដែរ ចំពោះប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ត ហើយពុំមាន ម៉ាសពាក់ អាជ្ញាធរខណ្ឌ បានជូនម៉ាសគាត់ម្នាក់មួយ ដើម្បីពាក់ផងដែរ ។
សាលារាជធានីភ្នំពេញ នៅតែបន្ត បិទផ្លវលេខ ១៨៤ ដល់ ២៤០ ជុំវិញព្រះបរមរាជវាំង ដើម្បីមានទីធ្លាធំទូលាយ សម្រួលដល់ការដើរលេងកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ដដែល ។
សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកំសាន្តក្នុងពិធីបុណ្យអុំទូកត្រូវបន្ត អនុវត្តជាប្រចាំ នូវ វិធានការ ៣កុំ ៣ការពារ តាមប្រសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បី បង្ការ ជម្ងឺកូវីត-19 និង សូមរក្សាទុកដាក់សំរាម ក្នុងធុងសំរាមដែរ រៀបចំដោយ ក្រុមហ៊ុនដឹកជញ្ជូនសំរាម មីសូដា អោយបានត្រឹមត្រូវ .សូមអរគុណ៕
![](http://rmn.asia/wp-content/uploads/2021/11/A67571E8-33CB-4946-86BB-678CD675BEFB-1024x768.jpeg)
![](http://rmn.asia/wp-content/uploads/2021/11/620D6706-FB2D-4EEC-84E3-44D865D1E875-1024x768.jpeg)
![](http://rmn.asia/wp-content/uploads/2021/11/0C8BFFD9-9D4D-4B97-8E5C-A23D4052650E-1024x576.jpeg)
![](http://rmn.asia/wp-content/uploads/2021/11/EE9BAC56-4605-4F7B-AB00-FE3ADEE7794D-1024x768.jpeg)
![](http://rmn.asia/wp-content/uploads/2021/11/205D2ED8-FAD2-4797-9D32-25089A28A446-1024x576.jpeg)
![](http://rmn.asia/wp-content/uploads/2021/11/99FE0811-84B5-461E-94FF-BFB79EC4340C.jpeg)
![](http://rmn.asia/wp-content/uploads/2021/11/91B0E5B2-D606-448D-BBE1-E4FCDF0C2E6B.jpeg)
![](http://rmn.asia/wp-content/uploads/2021/11/5386A33B-6BBD-42F7-A4D5-D6495407C8CC.jpeg)