អាជ្ញាធរខេត្តសៀមរាបកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្នុងករណីកាប់ទន្ទ្រានដីព្រៃលិចទឹក ជនសង្ស័យ ៤៧នាក់

 ខេត្តសៀមរាប ៖  នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យមើលព្រៃលិចទឹក និងកន្លែងជនខិលខូចបានកាប់ទន្រ្ទានព្រៃលិចទឹក ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន នៅក្នុងភូមិសាស្រ្ត ក្រុងសៀមរាប ខេត្តសៀមរាប ។

លោក ទៀ សីហា បានឲ្យដឹងថា នៅក្នុងខេត្តសៀមរាប មានក្រុង/ស្រុកចំនួន០៦ ដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប មានស្រុកក្រឡាញ់ ស្រុកពួក ក្រុងសៀមរាប ស្រុកប្រាសាទបាគង, ស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលមានផ្ទៃដីជាង១២៦ពាន់ហិកតា ។

លោកអភិបាលខេត្តបន្ថែមថា ក្នុងភូមិសាស្រ្តក្រុងសៀមរាប មានព្រៃលិចទឹកដែលជនខិលខូចបានកាប់ទន្ទ្រាន ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ១០០ហិកតា ហេីយជនសង្ស័យចំនួន៤៧នាក់ ត្រូវបានអាជ្ញាធរកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។ ចំពោះនៅក្នុងភូមិសាស្រ្តស្រុកផ្សេងៗទៀត ក្រុមការងារកំពុងតែចុះពិនិត្យមើលជាក់ស្តែង ។

លោកអភិបាលខេត្តយល់ថា ព្រៃលិចទឹកមានសារៈសំខាន់ណាស់សម្រាប់ជម្រកត្រីពងកូន និងជីវៈចម្រុះ នៅក្នុងបឹងទន្លេសាប បើសិនជាបាត់បង់ព្រៃលិចទឹក និងធ្វើឲ្យប៉ះពាល់យ៉ាងច្រើនដល់ជីវៈចម្រុះ ជាពិសេសទិន្នផល ត្រី និងមានការថយចុះជារៀងរាល់ឆ្នាំ ។

លោក ទៀ សីហា ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានផ្តល់ឱកាសឲ្យអាជ្ញាធរ បញ្ចប់ការកាប់ទន្រ្តាន ព្រៃលិចទឹកបន្តទៀត នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ព្រោះព្រៃលិចទឹកមិនត្រឹមជាប្រយោជន៍សម្រាប់ប្រព័ន្ធជីវៈចម្រុះក្នុងទឹកប៉ុណ្ណោះទេ តែសម្រាប់ភ្ញៀវទេសចរផងដែរបន្ទាប់ពីដំណើរដើរទស្សនានៅតាមប្រាង្គប្រាសាទ និងរមណីយដ្ឋានធម្មជាតិក្នុងខេត្ត ភ្ញៀវទេសចរបានបន្តមកទស្សនាកម្សាន្តនៅតំបន់បឹងទន្លេសាប ដើម្បីទស្សនាផ្ទះបណ្ដែតទឹក ព្រៃលិចទឹក និងសត្វស្លាបជាដើម៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕