សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន 2 នាក់រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀន ស្ថិតក្នុងភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង
ខេត្តកំពង់ឆ្នាំង : អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៣០ នាទី លោកវរសេនីយ៍ឯក ហ៊ុល.វាសនា ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ចុះបង្រ្កាបករណី រក្សាទុក.សមគំនិត.ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចទល់មុខខ្លោងទ្វាវត្តកំពង់អុស ស្ថិតក្នុងភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង។
ក្នុងការបង្ក្រាបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្សយ័ចំនួន ០២នាក់ មាន :
១./ឈ្មោះ អាំង.សុជា អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង(រក្សាទុក.ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន)។
២./ ឈ្មោះ យៀន.សុខភិរក្ស អាយុ ២៤ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង(សមគំនិត.ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូសារធាតុញៀន)។
ហើយបានដកហូតវត្ថុតាង ថ្នាំញៀនចំនួន ០៥កញ្ចប់ ទូរសព្ឌ័ ដៃ០១គ្រឿង ថវិកាចំនួន ៤០.០០០៛(បួនមុឺនរៀល) និងសម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងការិយាល័យជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។