អគ្គិភ័យបានកើតឡើងដោយសារឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋ១ខ្នងខូចខាតទាំងស្រុងនិង១ខ្នងទៀតខូចខាតជញ្ជាំង១ចំហៀង

ខេត្តកណ្ដាល៖ អគ្គិភ័យបានលេបត្របាក់ ផ្ទះប្រជាពលរដ្ឋ  ចំនួនមួយខ្នងហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩:១៥នាទី ផ្ទះប្រជាពលរដ្ឋចំនួន១ខ្នងរងការខូចខាតទាំងស្រុង និង១ខ្នងទៀតដែលនៅជិតខាងគ្នាទទួលរងការខូចខាតជញ្ជាំង១ចំហៀង ដោយសារអគ្គិភ័យលេបត្របាក់បណ្ដាលមកពីទុស្សេខ្សែភ្លើង នៅចំណុចភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ 

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា : អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមាន២ខ្នង គឺ

ទី១/-ឈ្មោះ ឡាច សុង ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ ត្រូវ​ជាម្ចាស់ផ្ទះធ្វើអំពីឈើ ជញ្ជាំងឈើ ប្រក់ស័ង្កសី ទទឹង៦ម៉ែត្រ បណ្តោយ ៩ម៉ែត្រ (ខូចខាតទាំងស្រុង)​។ សម្ភារខូចខាតគឺឆេះរទេះលក់ការ៉េមចំនួន​០១គ្រឿង, ឆេះម៉ាសុីនដេរចំនួន០១​គ្រឿង, ឆេះម៉ាសុីនបូមទឹកចំនួន ០១គ្រឿង, ឆេះម៉ាសុីនបាញ់ថ្នាំចំនួន ០១គ្រឿង, ឆេះលុយអស់ចំនួន3000$,​ខូចខាតស្រូវចំនួន២០បាវនិងសម្ភារប្រើប្រាស់មួយចំនួនទៀត។ 

ទី២​/- ឈ្មោះហង្ស មាន​ ភេទប្រុស​ អាយុ៥១ឆ្នាំ មុខរបរ​កសិករ​ ជាផ្ទះឈើ ប្រក់ស័ង្កសី ទទឹង​៦ម៉ែត្រគុណ៩ម៉ែត្រ។ សម្ភារខូចខាតរួមមាន : ឆេះជញ្ជាំងផ្ទះមួយចំហៀង។ 

កើតរន្ធនៃអគ្គីភ័យបានឆាប់ឆេះផ្ទះរបស់ប្រជាពលរដ្ឋបើ យោងទៅតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញបានឱ្យដឹងថា ករណីនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី(ខ្សែភ្លើង​)៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែនឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕