ភ្នំពេញ ៖ ដោយមានការសំណូមពរពីប្រជាពលរដ្ឋជាច្រើនលើសលប់ ឥឡូវនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាអោយបញ្ឈប់ការឈូសឆាយដីព្រៃក្បែរសួនសត្វភ្នំតាម៉ៅ ។

យោងតាម Facebook Page នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទាំងស្រុង ថា ៖

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើន មករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្មបានពន្យល់ថា សួនសត្វភ្នំតាម៉ៅ មិនមានប៉ះពាល់ក៏ដោយ ។

ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃ រាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា ៖

១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតអោយធ្វើការដោះដូរនិងអភិវឌ្ឍ។

២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។

៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។

សម្តេចតេជោ ហ៊ុន សែន សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed