ស្រុកម៉ាឡៃ៖នៅព្រឹកថ្ងៃសុក្រ ៨ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជារួមដំណើរមានលោកស្វាយជាអភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃនិងក្រុមការងារស្រុកម៉ាឡៃនិងកងកម្លាំងជាច្រើនរូប ចុះត្រួតពិនិត្យ ស្ថានភាពទឹកនៅអូរព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ និងការរៀបចំប្រពន្ធ័លូរំដោះទឹកនៅចំណុចបឹង៧៥តេជោឈ្នះឈ្នះ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ត​បន្ទាយមានជ័យក្នុងពេលដែលភ្លៀងធ្លាក់បន្តបន្ទាប់ ដែលបង្ករជាជំនន់ ក្នុងនោះក៏បានធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋមួយចំនួនដែលគាត់ចាក់ដីមិនបានដាក់លូរំដោះទឹក ដើម្បីបើមុខទឹកឡើងវិញ ពិសេសដើម្បីការពារការជន់លិចផ្លូវដែលទើបសាងសង់រួចចេញពីតំបន់បឹង៧៥តេជោឈ្នះឈ្នះ មកភ្ជាប់ផ្លូវធំដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្រោយបញ្ចប់វិវាទរ៉ាំរ៉ៃនៅតំបន់បឹង៧៥នេះដែលឯកឧត្តមប៉ាន់ខែម ប៊ុនថន ដឹកនាំធ្វើការដោះស្រាយបែបឈ្នះឈ្នះកន្លងទៅថ្មីៗនេះ ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed