រាជធានីភ្នំពេញ​ ៖ នៅវេលាម៉ោង​ ០១និង៥៥​ នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា​ ឆ្នាំ២០២២ មានករណីអគ្គីភ័យ​មួយកន្លែងបានកើតឡើងនៅចំណុចផ្ទះលក់ ឥវ៉ាន់ចាប់ហួយ ដែលស្ថិតនៅផ្លូវបេតុង (ព្រែកបារាំង) ភូមិតាង៉ៅក្រុម០៦ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ម្ចាស់ទី១: ឈ្មោះ ​អ៊ុក សារ៉ុម ភេទ​ ​ប្រុស អាយុ​ ៥៣​ ឆ្នាំ​ មុខរបរ​ លក់ដូរ​ ម្ចាស់ទី២​ ឈ្មោះ អ៊ុក ផាន់ណា ភេទ​ ប្រុស អាយុ ២៨​ ឆ្នាំ​ មុខរបរ​ លក់ដូរ​ ម្ចាស់ទី៣​ ឈ្មោះ ប៉ុល សុភី ភេទ​ ប្រុស អាយុ ៤៨​ ឆ្នាំ​ មុខរបរ​ រត់ម៉ូតូកង់កង់បី​ ។
ករណីអគ្គីភ័យនេះមូលហេតុបណ្តាល​មក​ពី​ឆ្លងចរន្តអគ្គីសនី​ ។

ប្រភេទសំណង់: ថ្មក្រោមលើឈើ ទំហំ ០៨ម៉ែត្រ x ១២ម៉ែត្រ​ ។ ខូចខាតសម្ភារៈ:​ ឆេះ​ខូចខាតផ្ទះចំនួន០១ខ្នង​អស់ទាំងស្រុង ទំហំ ៨ម៉ែត្រ x ១២ម៉ែត្រ​ ស្មើរនឹង ០៣​ បន្ទប់ និងសម្ភារៈប្រើប្រាស់អស់ ៨០% និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងមិនមានបណ្ដាលឱ្យនរណាម្នាក់ឲ្យរងរបួសនិងមនុស្សស្លាប់ឡើយ​ ។

កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បាន​ប្រេី​ប្រាស់​រថយន្តការិយា​ល័យ​​អគ្គិភ័យ​ :​ ចំនួន​ ០៣​ គ្រឿង ប្រេីប្រាសទឹកអស់ ០៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប​ ។

រថយន្តជំនួយអន្តរាគមន៍: សាលាខណ្ឌច្បារអំពៅ ចំនួន​ ០១​ គ្រឿង​ ប្រេីប្រាស់ទឹកអស់ ០១​ រថយន្ត​ ស្មើរនឹង ០៨ម៉ែត្រគូប។
-​ រថយន្តរបស់បុរី ប៉េង ហួត បឹងស្នោ ចំនួន ០៣ឡាន ស្មើរនឹង ២៦ម៉ែត្រគូប​ ។
​សមត្ថកិច្ចបានធ្វើការពន្លត់អគ្គីភ័យចប់​:​ នៅវេលា​ម៉ោង​ ០២និង៤៥​ នាទី​រសៀល​ នាថ្ងៃខែឆ្នាំដដែល​ ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed