ឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ : ឯកឧត្តមអ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ នាថ្ងៃទី ០១ ខែកក្កដាឆ្នាំ ២០២១ នេះបានអញ្ជើញចុះត្រួតពិនិត្យបើកដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋព្រៈសង្ឃនិងកម្មករកម្មការិនីប្រមាណ៦០០០០នាក់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទីតាំងក៏ដូចជាគោលដៅដែលរដ្ឋបាលខេត្តបានរៀបចំជូននោះមាន ៩ គោលដៅរួមមាន ១ ស្ថានីរថភ្លើង ២ពក្រុម ២.មណ្ឌលសំចត ២ក្រុម ៣.វត្តផ្សារកណ្ដាល ២.ក្រុម .៤.វត្តរស្មីទួលពង្រ ២ក្រុម ៥.សាលាបឋមសិក្សាស្រះត្រាច និមិត្ត ២.ក្រុម .៦.វត្តនិមិត្តសុធីរាមកូនដំរី ១ក្រុម.៧.វត្តត្រាច ២ក្រុម ៨.សាលាបឋមសិក្សាអូរឬស្សី២ក្រុម ៩.ទាល់មុខសាលាក្រុង ១ក្រុម។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានថ្លៃង ជម្រាបជូនប្រជាពលរដ្ឋមន្ត្រីរាជការនិងកម្មករកម្មការិនី ទាំងអស់ថាវ៉ាក់សាំងដែលចាក់ ជូនបងប្អូនយើងនាពេលនេះគឺជាការ ផ្ដល់ជូនពីសំណាក់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដែលសម្ដេចបានខិតខំគ្រប់បែបយ៉ាងដើម្បីរកវ៉ាក់សាំងនិងបានដាក់ចេញវិធានការសម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើង ឲ្យបានគ្រប់គ្នាដូច្នេះហើយបងប្អូនត្រូវគោរពនិងដឹងគុណចំពោះសម្ដេចដែលលោកខិតខំស្វះស្វែងរកដើម្បីជួយដល់ពលរដ្ឋខ្មែរទាំងមូល។
ក្នុងនាមរដ្ឋបាលខេត្តនិងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមគោរពថ្លែងអំណរអរគុណនិងជូនពរសម្ដេចតេជោនិងសម្ដេចកិត្តិប្រត្តិបណ្ឌិត ទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួនខ្លាំងក្លាបញ្ញាញាណវាងវៃ ជន្មាយុយឺនយូរនិងទទួលបានជោគជ័យដ៏ត្រចាស់ត្រចង់ក្នុងការ ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន។
ក្នុងនាមអាជ្ញាធរខេត្តឯកឧត្តម បានដាក់ចេញនូវផែនការលំអិត ដោយចាត់ក្រុមគ្រូពេទ្យ កម្លាំងនិងក្រុមការងារយុវជនដើម្បីចាត់ចែង ទទួលរៀបចំប្រជាពលរដ្ឋមន្ត្រីរាជការ និងកម្មករកម្មការនីឲ្យមានសណ្ដាប់ធ្នាប់ស្របតាមវិធានការ(៣ការពារនិង ៣កុំ)របស់សម្ដេចតេជោព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយការឆ្លងជំងឺ កូវិដ១៩ នឹងអាចជួយពន្លឿនដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន និងបានជ្រាបចូលក្នុងខ្លួនប្រជាពលរដ្ឋបានឆាប់រហ័ស ៕ស៊ាងហឿន

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed